តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិបានធ្លាក់ចុះនៅថ្ងៃច័ន្ទនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានធ្លាក់ចុះនៅព្រឹកថ្ងៃច័ន្ទនេះ ខណៈក្រុមអ្នកវិនិយោគកំពុងរង់ចាំអ៊ុតមើលលទ្ធផលនៃកិច្ចប្រជុំរបស់ធនាគារកណ្តាលអាមេរិកនៅសប្តាហ៍នេះ ដើម្បីស្វែងរកតម្រុយបន្ថែមទៀតអំពីទិសដៅគោលនយោបាយនាពេលអនាគត។

តម្លៃប្រេងឆៅ Brent បានធ្លាក់ចុះ២១សេនមកនៅត្រឹម៧៤,២៨ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0110 GMT ខណៈតម្លៃប្រេងឆៅ West Texas Intermediate របស់អាមេរិកបានធ្លាក់ចុះ៣០សេនមកនៅត្រឹម៧០,៩៩ដុល្លារក្នុងមួយបារ៉ែល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ធនាគារ Fed ត្រូវបានគេរំពឹងថា នឹងកាត់បន្ថយអត្រាការប្រាក់ចំនួន០,២៥ភាគរយនៅក្នុងកិច្ចប្រជុំរបស់ខ្លួននៅថ្ងៃទី១៧-១៨ ខែធ្នូ។

ជាមួយគ្នានេះ ក្រុមមន្ត្រីធនាគារកណ្តាលអាមេរិកនឹងធ្វើបច្ចុប្បន្នភាពផងដែរអំពីទិសដៅអត្រាការប្រាក់នៅឆ្នាំ២០២៥ខាងមុខ ខណៈការធ្លាក់ចុះនៃអត្រាការប្រាក់អាចជួយជំរុញកំណើនសេដ្ឋកិច្ច និងតម្រូវការប្រេង៕

LEAVE A REPLY

Please enter your comment!
Please enter your name here