អ្នកនាំពាក្យៈ ច្រានចោលព័ត៌មានថាចិនឈប់ផ្តល់កម្ចីដល់កម្ពុជា

ដោយៈ គង់ ម៉ាលីនណា

   ភ្នំពេញៈ អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក មាស សុខសេនសាន បានចេញសារតាមរយៈវីដេអូ ដោយបានច្រានចោល ពាក់ព័ន្ធនឹងព័ត៌មាន ដែលចែកចាយថា “ចិនឈប់ផ្ដល់កម្ចីកម្ពុជា ខណៈកម្ពុជា-ចិន មានគម្រោងជាច្រើន ត្រូវធ្វើជាមួយគ្នា។

លោកមាស សុខសេនសាន បានបញ្ជាក់ថា “ទំនាក់ទំនងរវាងប្រទេសទាំងពីរ គឺជាទំនាក់ទំនង ដែលបន្ដមានការស្អិតរមួត ត្រូវបានពង្រឹង តាមរយៈការវិនិយោគ និងតាមរយៈកិច្ចសហប្រតិបត្ដិការនានា ដែលមានជាធរមាន”

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានលើកឡើងថា កម្ពុជា-ចិន មានគម្រោងជាច្រើនរវាងប្រទេសទាំងពីរ ដែលបន្ដចុះពិនិត្យ និងត្រូវចុះកិច្ចព្រមព្រៀង ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្ដិការ និងក្របខណ្ឌ នៃការចុះកិច្ចព្រមព្រៀង ហិរញ្ញប្បទានឥណសំណង រាប់ទាំងហិរញ្ញប្បទានសមទានជាច្រើនទៀត៕

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here