តម្លៃ​ប្រេង​ឆៅនៅលើទីផ្សារអន្តរជាតិបាន​ធ្លាក់​ចុះ​នៅថ្ងៃ​សុក្រនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃ​ប្រេង​ឆៅបាន​ធ្លាក់​ចុះ​នៅព្រឹកថ្ងៃ​សុក្រនេះ ខណៈមានការ​ព្យាករ​ណ៍ថា ការ​ផ្គត់ផ្គង់​ប្រេងសកលនឹងកើនឡើងលើសតម្រូវការនៅឆ្នាំ២០២៥ ហើយទីផ្សារក៏បាន​បន្ទាប​ការ​រំពឹង​ទុក​លើកំណើនតម្រូវការ​ប្រេងនៅប្រទេស​ចិនផងដែរ។

តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ៨សេនមកនៅត្រឹម៧៣,៣៣ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0125 GMT ខណៈតម្លៃប្រេងឆៅ West Texas Intermediate របស់អាមេរិកបានធ្លាក់ចុះ៧សេនដល់៦៩,៩៥ដុល្លារក្នុងមួយបារ៉ែល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទីភ្នាក់ងារថាមពលអន្តរជាតិ(IEA) បានព្យាករណ៍ថា បណ្តាប្រទេសដែលពុំមែនជាសមាជិកអង្គការ OPEC+ នឹងជំរុញការផ្គត់ផ្គង់ប្រេងប្រហែល១,៥លានបារ៉ែលក្នុងមួយថ្ងៃនៅឆ្នាំក្រោយ ដែលជំរុញដោយសហរដ្ឋអាមេរិក កាណាដា ហ្គីយ៉ាណា ប្រេស៊ីល និងអាហ្សង់ទីន។

IEA បានគូសបញ្ជាក់ឱ្យដឹងនៅក្នុងរបាយការណ៍ស្តីពីទីផ្សារប្រេងប្រចាំខែរបស់ខ្លួនថា កំណើនតម្រូវការប្រេងសកលនៅឆ្នាំ២០២៥ នឹងមានចំនួន១,១លានបារ៉ែលក្នុងមួយថ្ងៃ។ការណ៍នេះមានន័យថា ការ​ផ្គត់ផ្គង់​ប្រេងសកលនឹងកើនឡើងលើសតម្រូវការ៕

LEAVE A REPLY

Please enter your comment!
Please enter your name here