ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានធ្លាក់ចុះក្នុងការជួញដូរនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដោយសារតែការព្យាករណ៍ពីការធ្លាក់ចុះនៃតម្រូវការប្រេងសកល និងការកើនឡើងលើសការរំពឹងទុកនៃស្តុកប្រេងសាំងរបស់សហរដ្ឋអាមេរិក។
តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ៥សេនដល់៧៣,៤៧ដុល្លារក្នុងមួយបារ៉ែលនៅម៉ោងសកល 0141 GMT ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate futures បានធ្លាក់ចុះ១១សេនមកនៅត្រឹម៧០,១៨ដុល្លារក្នុងមួយបារ៉ែល។
កាលពីថ្ងៃពុធម្សិលមិញ អង្គការនៃបណ្តាប្រទេសនាំចេញប្រេង (OPEC) បានបន្ទាបការព្យាករណ៍របស់ខ្លួនលើកំណើនតម្រូវការប្រេងសកលសម្រាប់ឆ្នាំ២០២៥ ចំនួន៥ខែជាប់ៗគ្នា។
ដោយឡែក ស្តុកប្រេងសាំងនៅសហរដ្ឋអាមេរិក ដែលជាប្រទេសអ្នកប្រើប្រាស់ប្រេងកំពូលរបស់ពិភពលោកបានកើនឡើងលើសពីការរំពឹងទុកកាលពីសប្តាហ៍មុន។ នេះបើយោងតាមទិន្នន័យពីរដ្ឋបាលព័ត៌មានថាមពល(EIA)៕