តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិបានកើនឡើងនៅថ្ងៃពុធនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងបន្តិចនៅព្រឹកថ្ងៃពុធនេះ ខណៈទីផ្សាររំពឹងថា តម្រូវការប្រេងនៅក្នុងប្រទេសចិននឹងកើនឡើងនៅឆ្នាំក្រោយ បន្ទាប់ពីទីក្រុងប៉េកាំងបានប្រកាសបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុដើម្បីជំរុញកំណើនសេដ្ឋកិច្ច។

តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានកើនឡើង១០សេនដល់៧២,២៩ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0131 GMT ខណៈតម្លៃប្រេងឆៅរបស់អាមេរិក WTI futures បានកើនឡើង៩សេនដល់៦៨,៦៨ដុល្លារក្នុងមួយបារ៉ែល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រទេសចិនបានអះអាងឱ្យដឹងកាលពីថ្ងៃច័ន្ទដើមសប្តាហ៍នេះថា ខ្លួននឹងអនុម័តគោលនយោបាយរូបិយវត្ថុ “ធូររលុង” នៅឆ្នាំ២០២៥ខាងមុខ។ នេះជាការបន្ទន់ជំហររបស់ចិនជាលើកដំបូងមិនធ្លាប់មានក្នុងរយៈពេល១៤ឆ្នាំកន្លងមក ខណៈទីក្រុងប៉េកាំងព្យាយាមជំរុញសេដ្ឋកិច្ចរបស់ខ្លួន។

កាលពីខែវិច្ឆិកាកន្លងទៅ ការ​នាំ​ចូល​ប្រេងឆៅ​ទៅកាន់ប្រទេសចិន​ក៏បាន​កើន​ឡើង​ជា​លើក​ដំបូង​ក្នុង​រយៈ​ពេល​៧​ខែ​ ដោយ​កើន​ឡើង​ជាង១៤ភាគរយបើប្រៀបធៀប​នឹង​ឆ្នាំ​មុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here