តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិបានធ្លាក់ចុះនៅថ្ងៃសុក្រនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានធ្លាក់ចុះនៅព្រឹកថ្ងៃសុក្រនេះ ខណៈតម្រូវការថយចុះ ដោយក្នុងនោះអង្គការ OPEC+បានប្រកាសពន្យារពេលនៃផែនការបង្កើនការផ្គត់ផ្គង់ និងបានសម្រេចចិត្តបន្តកាត់បន្ថយទិន្នផលប្រេងដល់ចុងឆ្នាំ២០២៦។

តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ៩សេនមកត្រឹម៧២ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0116 GMT ខណៈតម្លៃប្រេងឆៅរបស់អាមេរិក WTI futures បានធ្លាក់ចុះ៤សេនមកនៅត្រឹម៦៨,២៧ដុល្លារក្នុងមួយបារ៉ែល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការសម្រេចចិត្តរបស់អង្គការនៃបណ្តាប្រទេសនាំចេញប្រេង(OPEC+) បានធ្វើឡើង ក្នុងកិច្ចប្រជុំកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ខណៈ​តម្រូវ​ការ​ប្រេងសកល​ថយចុះ​ ជាពិសេស​នៅ​ប្រទេស​ចិន​ និង​ការ​បង្កើន​ការផលិតប្រេងនៅ​បណ្តាប្រទេស​ផ្សេង​ទៀត​ ដែលបាន​បង្ខំ​ឱ្យ​អង្គការនេះផ្អាក​ផែនការ​បង្កើនផលិតកម្មរបស់ខ្លួនជា​ច្រើន​ដង៕

LEAVE A REPLY

Please enter your comment!
Please enter your name here