តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិបានកើនឡើងនៅថ្ងៃព្រហស្បតិ៍នេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ខណៈក្រុមអ្នកវិនិយោគកំពុងរង់ចាំមើលកិច្ចប្រជុំរបស់អង្គការនៃបណ្តាប្រទេសនាំចេញប្រេង (OPEC+) និងតាមដានស្ថានការណ៍នៃភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ា។

តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានកើនឡើង១២សេនដល់៧២,៤៣ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0103 GMT ខណៈតម្លៃប្រេងឆៅរបស់អាមេរិក WTI futures បានកើនឡើង១៦សេនដល់៦៨,៧០ដុល្លារក្នុងមួយបារ៉ែល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តម្លៃប្រេងឆៅគោលទាំងពីរបានធ្លាក់ចុះជិត២ភាគរយកាលពីថ្ងៃពុធម្សិលមិញ។

អង្គការនៃបណ្តាប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្ត (OPEC+) ត្រូវបានគេរំពឹងថា អាចនឹងសម្រេចចិត្តបន្តកាត់បន្ថយការផលិតប្រេងយ៉ាងហោចណាស់៣ខែ រាប់ចាប់ពីខែមករា ឆ្នាំក្រោយ ខណៈកិច្ចប្រជុំនឹងប្រព្រឹត្តិទៅនៅម៉ោងសកល 1100 GMT ក្នុងថ្ងៃព្រហស្បតិ៍នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here