ចំណេះដឹង! តើ​និតិ​វិធី​នៃ​ការ​នាំចូល​ទំនិញ​ក្រោម​ក្របខ័ណ្ឌ​ឥណទាន និង​ជំនួយ​មនុស្សធម៌​ដំណើរការ​យ៉ាងដូចម្តេច?

ដោយៈ​សាវុធ

ភ្នំពេញៈ មុន​ការស្នើសុំ​លិខិតអនុញ្ញាត​គយ​នាំចូល ដើម្បី​នាំចូល​ឧបករណ៍​សម្ភារៈ​ដោយ​ពន្ធ​និង​អាករ​ជា​បន្ទុក របស់​រដ្ឋ​ក្នុង​ក្របខ័ណ្ឌ​ឥណទាន ឬ​ជំនួយ​មនុស្សធម៌ ភ្នាក់ងារ​អនុវត្ត​គម្រោង ឬ​សា​ម៉ី​ស្ថាប័ន​ទទួល​ជំនួយ ត្រូវបំពេញ​ទម្រង់​បែបបទ​ស្នើសុំ​ទៅ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ដើម្បី​ពិនិត្យ​និង​សម្រេច។

បន្ទាប់ពី​ទទួលបាន​ការអនុញ្ញាត ពី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ភ្នាក់ងារ​អនុវត្តន៍​គម្រោង ឬ​សា​ម៉ី​ស្ថាប័ន​ទទួល​ជំនួយ​ខាងលើ ត្រូវ​ស្នើសុំ​លិខិតអនុញ្ញាត​គយ​នៅ​អគរ (នាយកដ្ឋាន​របប​គយ) ដោយ​ភ្ជាប់​មកជា​មួយ នូវ​ឯកសារ​ចាំបាច់​នានា​រួមមាន ទី១ លិខិតអនុញ្ញាត​ឲ្យ​នាំចូល​ទំនិញ​ដោយ​ពន្ធ និង​អាករ​ជា​បន្ទុក របស់​រដ្ឋ​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ឬ​លិខិត​ស្នើសុំ​ការអនុញ្ញាត​ឲ្យ​នាំចូល ដោយ​ពន្ធ​និង​អាករ​ជា​បន្ទុក​របស់​រដ្ឋ ដែលមាន​ចំណារ ឯកភាព​ពី​ឯកឧត្តម​រដ្ឋមន្ត្រី ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទី២ ឯកសារ​ត្រូវ​ភ្ជាប់​ជាមួយ​រួមមាន វិក្កយបត្រ​ទំនិញ បញ្ជី​វេច​ខ្ចប់ និង​ឯកសារ​ដឹកជញ្ជូន លិខិត​ប្រគល់​សិទ្ធិ​សម្រាប់​អ្នកតំណាង និង​ឯកសារ​ពាក់ព័ន្ធ​ផ្សេងទៀត​ក្នុងករណី​ចាំបាច់៕

LEAVE A REPLY

Please enter your comment!
Please enter your name here