ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានបន្តកើនឡើងនៅថ្ងៃច័ន្ទនេះ បន្ទាប់ពីបានកើនឡើង៦%កាលពីសប្តាហ៍មុន ដោយសារភាពតានតឹងភូមិសាស្ត្រនយោបាយរវាងមហាអំណាចលោកខាងលិច និងបណ្តាប្រទេសផលិតប្រេងធំៗដូចជារុស្ស៊ី និងអុីរ៉ង់ ដែលបង្កើនហានិភ័យលើការផ្គត់ផ្គង់។
តួយ៉ាង តម្លៃប្រេងឆៅប្រភេទ Brent futures បានកើនឡើង១៣សេន ឬ០,២ភាគរយដល់៧៥,៣០ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0115 GMT។
ចំណែកឯ តម្លៃប្រេងឆៅរបស់សហរដ្ឋអាមេរិក U.S. West Texas Intermediate futures បានកើនឡើង១៤សេន ឬ០,២ភាគរយដល់៧១,៣៨ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងដូចគ្នា៕