លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យគណៈគ្រប់គ្រង ធនាគារឯកទេស អ៊ីអន (ខេមបូឌា) ភីអិលស៊ី ដឹកនាំដោយលោក Toshiya Shimakata ប្រធានក្រុមប្រឹក្សាភិបាល ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យគណៈគ្រប់គ្រង ធនាគារឯកទេស អ៊ីអន (ខេមបូឌា) ភីអិលស៊ី ដឹកនាំដោយលោក Toshiya Shimakata ប្រធានក្រុមប្រឹក្សាភិបាល ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ។

ក្នុងឱកាសនេះ លោក Toshiya Shimakata បានជម្រាបជូនពីវឌ្ឍនភាពប្រតិបត្តិការ ធនាគារឯកទេស អ៊ីអន (ខេមបូឌា) នាពេលកន្លងមក និងបានលើកឡើងពីផែនការពង្រីកការវិនិយោគនៅកម្ពុជាបន្ថែមទៀត។ លោកក៏បានបង្ហាញសុទិដ្ឋិនិយមចំពោះសក្តានុពលនៃកិច្ចសហប្រតិបត្តិការទូទាត់ឆ្លងដែនរវាង កម្ពុជា-ជប៉ុន តាមរយៈប្រព័ន្ធបាគង របស់ធនាគារជាតិនៃកម្ពុជា ផងដែរ។

ក្នុងជំនួបនេះ លោកជំទាវទេសាភិបាល បានបញ្ជាក់ពីសារៈសំខាន់នៃការស្វែងយល់ឱ្យបានច្បាស់លាស់អំពីបទប្បញ្ញត្តិនានា មុននឹងដាក់ឱ្យដំណើរការផលិតផល ឬសេវាកម្មថ្មីណាមួយ ព្រមទាំងបានលើកទឹកចិត្តឱ្យមានការពិភាក្សាគ្នាលម្អិតជាមួយមន្រ្តីជំនាញរបស់ ធនាគាជាតិនៃកម្ពុជា ដើម្បីធានាបានអនុលោមភាពពេញលេញ។ បន្ថែមលើនេះ លោកជំទាវក៏បានរំលេចពីការចូលរួមរបស់ ធនាគារឯកទេស អ៊ីអន (ខេមបូឌា) ក្នុងសកម្មភាពសង្គមនាពេលកន្លងមក និងបានលើកទឹកចិត្តឱ្យបន្តចូលរួមកាន់តែច្រើនថែមទៀត ជាពិសេសកិច្ចសហការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here