តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិបានកើនឡើងនៅថ្ងៃពុធនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងក្នុងការជួញដូរនៅថ្ងៃពុធនេះ ស្របពេលមានភាពតានតឹងខ្លាំងនៃសង្គ្រាមនៅប្រទេសអ៊ុយក្រែន និងមានសញ្ញាបង្ហាញពីការកើនឡើងនៃការនាំចូលប្រេងឆៅទៅកាន់ប្រទេសចិន។

តម្លៃប្រេងឆៅ Brent futuresបានកើនឡើង៩សេន ឬ០,១%ដល់៧៣,៤០ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោងសកល 0003 GMT ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate futures បានកើនឡើង១៤សេន ឬ០,២%ដល់៦៩,៥៣ដុល្លារក្នុងមួយបារ៉ែល។

ទីក្រុងមូស្គូបានអះអាងថា ប្រទេសអ៊ុយក្រែនបានប្រើប្រាស់មីសុីលរយៈចម្ងាយឆ្ងាយរបស់សហរដ្ឋអាមេរិក ដើម្បីវាយប្រហារលើទឹកដីរុស្ស៊ីជាលើកដំបូងកាលពីថ្ងៃអង្គារម្សិលមិញ ខណៈប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានគំរាមពីលទ្ធភាពដែលរុស្សុីអាចប្រើប្រាស់អាវុធនុយក្លេអ៊ែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដោយឡែក អ្នកវិភាគមួយរូបបានបញ្ជាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា ការនាំចូលប្រេងឆៅរបស់ប្រទេសចិនកំពុងតែស្ថិតនៅលើផ្លូវឆ្ពោះទៅកើនឡើងដល់កំណត់ត្រាខ្ពស់បំផុតនៅចុងវិច្ឆិកានេះ ដោយយោងតាមទិន្នន័យពីក្រុមហ៊ុនអង្កេតតាមដាននាវា Kpler៕

LEAVE A REPLY

Please enter your comment!
Please enter your name here