អគ្គរាជទូតអេស្បាញទាមទារឲ្យមានការសម្របសម្រូលដល់អ្នកធុរកិច្ចពីមន្រ្តីជាន់ខ្ពស់កម្ពុជា

ដោយៈ ច្រាយ ចំណាន

       ភ្នំពេញៈ លោកFelipe De La Morena Casado  ឯកអគ្គរាជទូតអេស្បាញប្រចាំកម្ពុជា បានបញ្ជាក់អំពីការតាំងចិត្ត ក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគី រួមទាំងកិច្ចការងារវិនិយោគរវាងកម្ពុជា និង​អេ​ស្ប៉ា​ញផងដែរ។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងពេលលោកឧបនា​យករដ្ឋមន្រ្តីស៊ុន ចាន់ថុល អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាត្តឲ្យលោកឯកអគ្គរដ្ឋទូត ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បន្ថែមពីនេះ លោកឯកអគ្គរាជទូត ក៏បានលើកឡើងអំពីកង្វល់មួយចំនួន ក្នុងកិច្ចការងារទាក់ទាញ និងជំរុញវិនិយោគ ជាទាមទារឱ្យកម្ពុជាពិនិត្យ និងសម្របសម្រួលដោះស្រាយឱ្យបានកាន់តែល្អប្រសើរផងដែរ។ ឆ្លៀតក្នុងឱកាសនេះ លោកឯកអគ្គរាជទូត ក៏បានស្នើសុំទៅកាន់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការពិនិត្យលទ្ធភាព សម្របសម្រួលរៀបចំវេទិការធុរកិច្ចក្នុងប្រទេសកម្ពុជា ដើម្បីបញ្ជ្រាបព័ត៌មានវិនិយោគ និងវិស័យលើកទឹកចិត្តនានា ជូនដល់ធុរជនអេ​ស្ប៉ា​ញបន្ថែមទៀត។

ទន្ទឹមនិងនេះ លោកទូតក៏បានឆ្លៀតឱកាសនេះ ដើម្បីសាកសួរអំពីលទ្ធផល នៃដំណើរទស្សនកិច្ចរបស់លោក ឧបនា​យករដ្ឋមន្ត្រីទៅកាន់​ប្រទេសអេ​ស្ប៉ា​ញ កាលពីខែមិថុនាកន្លងទៅផងដែរ។

ជាការឆ្លើយតប លោកឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនអំពីលទ្ធផលយ៉ាងល្អប្រសើរ និងប្រកបដោយផ្លែផ្កាដែលទទួលបានពីបេសកកម្មគោះទ្វារវិនិយោគ នៅប្រទេសអេ​ស្ប៉ា​ញ ដែ​លក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសហការរៀបចំជាមួយបណ្ដាក្រសួងស្ថាប័ន និងគ្រប់ភាគីពាក់ព័ន្ធ កាលពីខែមិថុនា ឆ្នាំ២០២៤ កន្លងទៅនេះ។

លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ការគាំទ្រយ៉ាងពេញទំហឹងចំពោះក្រុមហ៊ុនអេស្ប៉ាញ ដែលគ្រោងនឹងបណ្ដាក់ទុនវិនិយោគនៅកម្ពុជា នាឱកាសនាមួយខាងមុខផងដែរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here