តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិបានកើនឡើងនៅថ្ងៃអង្គារនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងក្នុងការជួញដូរនៅថ្ងៃអង្គារនេះ ដោយសារតែការផ្អាកផលិតកម្មនៅអណ្តូងប្រេង Johan Sverdrup របស់ប្រទេសន័រវេស និងស្របពេលដែលមានការភ័យខ្លាចចំពោះការកើនឡើងនៃភាពតានតឹងនៅក្នុងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន។

តួយ៉ាង តម្លៃប្រេងឆៅ Brent futures សម្រាប់ចែកចាយលក់នៅខែមករា ឆ្នាំ២០២៥ខាងមុខ បានកើនឡើង១៥សេន ឬ០,២ភាគរយដល់៧៣,៤៥ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0430 GMT ។

ចំណែក តម្លៃប្រេងឆៅរបស់សហរដ្ឋអាមេរិក West Texas Intermediate futures (WTI) សម្រាប់ចែកចាយលក់នៅខែធ្នូ ឆ្នាំ២០២៤នេះបានកើនឡើង១៥សេនដូចគ្នាដល់៦៩,៣១ដុល្លារក្នុងមួយបារ៉ែល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តម្លៃប្រេងឆៅបានកើនឡើងជាង២ដុល្លារក្នុងមួយបារ៉ែលកាលពីថ្ងៃច័ន្ទម្សិលមិញ បន្ទាប់ពីក្រុមហ៊ុន Equinor របស់ប្រទេសន័រវែសបានប្រកាសថា ខ្លួនបានបិទផ្អាកផលិតកម្មនៅអណ្តូងប្រេង Johan Sverdrup ដែលជាអណ្តូងធំបំផុតនៅតំបន់អឺរ៉ុបខាងលិច ដោយសារការដាច់ចរន្តអគ្គិសនី៕

LEAVE A REPLY

Please enter your comment!
Please enter your name here