រដ្ឋមន្រ្តីពាណិជ្ជកម្មចូលរួមប្រជុំជាមួយក្រុមការងារអន្តរក្រសួងលើការងាររៀបចំសេវាអេឡិកត្រូនិកសម្រាប់ធុរកិច្ច

ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ លោកកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូនលេខាធិការដ្ឋាន ក្រុមការងារអន្តរក្រសួងរៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច ចូលធ្វើបទបង្ហាញ និងចែករំលែកនូវបទពិសោធន៍លើ ការប្រើប្រាស់ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន (Single Portal)។

កិច្ចប្រជុំនេះបានធ្វើឡើង កាលពីទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនលោកគង់ ម៉ារី រដ្ឋលេខា​ធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារអន្តរក្រសួងរៀបចំសេវា អេឡិចត្រូនិកសម្រាប់ធុរកិច្ច ដឹកនាំលេខាធិការដ្ឋានក្រុមការងារអន្តរក្រសួង រៀបចំសេវាអេឡិចត្រូនិក សម្រាប់ធុរកិច្ចធ្វើបទបង្ហាញ និងចែករំលែកនូវបទពិសោ​ធន៍ លើការប្រើប្រាស់ប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន (Single Portal)។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការធ្វើបទបង្ហាញនេះ ក្នុងគោលបំណងបង្ហាញអំពីដំណើការរបស់ប្រព័ន្ធ Single Portal  និងចែករំលែកនូវបទពិសោធន៍ផ្ទាល់លើការចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន (Single Portal)  បន្ទាប់ពីបានដាក់ដំណើការ ជាផ្លូវការអស់រយៈពេលជាង៤ឆ្នាំ ដោយក្នុងនោះក្រសួងពាណិជ្ជកម្ម បានចូលរួមផ្ដល់កិច្ចសហការយ៉ាងជិតស្និទ្ធ ចាប់តាំងពីការចាប់ផ្ដើមដំបូងក្នុងការបើកការដ្ឋានរៀបចំប្រព័ន្ធ ចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន (Single Portal)៕

LEAVE A REPLY

Please enter your comment!
Please enter your name here