តម្លៃ​ប្រេង​ឆៅនៅលើទីផ្សារអន្តរជាតិបាន​កើនឡើង​នៅថ្ងៃ​ច័ន្ទនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃ​ប្រេង​ឆៅបាន​កើនឡើង​នៅក្នុងការជួញដូរនៅព្រឹកថ្ងៃ​ច័ន្ទដើមសប្តាហ៍នេះ បន្ទាប់​ពី​ការ​ប្រយុទ្ធ​គ្នា​រវាងរវាង​ប្រទេសរុស្ស៊ី និង​ប្រទេសអ៊ុយក្រែន​បានកើនឡើងកាន់​តែ​ខ្លាំង​កាល​ពី​ចុង​សប្តាហ៍កន្លងទៅ។

តម្លៃប្រេងឆៅ Brent futures បានកើនឡើង២០សេន ឬ០,៣%ដល់៧១,២៤ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0130 GMT ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate futuresបានកើនឡើង៩សេន ឬ០,១%ដល់៦៧,១១ដុល្លារក្នុងមួយបារ៉ែល។

រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកជិតផុតអាណត្តិលោក ចូ បៃដិន បានអនុញ្ញាតឱ្យអ៊ុយក្រែនប្រើប្រាស់អាវុធដែលផលិតដោយសហរដ្ឋអាមេរិក ដើម្បីវាយប្រហារយ៉ាងជ្រៅទៅក្នុងទឹកដីនៃប្រទេសរុស្សុី។នេះបើយោងតាមការទម្លាយឱ្យដឹងកាលពីថ្ងៃអាទិត្យដោយមន្ត្រីអាមេរិក២រូប និងប្រភពមួយដែលបានដឹងអំពីការសម្រេចចិត្តខាងលើ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Tony Sycamore អ្នកវិភាគទីផ្សារនៅក្រុមហ៊ុន IG marketsបានលើកឡើងថា “លោក ចូបៃដិន អនុញ្ញាតឱ្យអ៊ុយក្រែនវាយប្រហារកងកម្លាំងរុស្ស៊ីនៅជុំវិញទីក្រុង Kursk ដោយប្រើកាំជ្រួចរយៈចម្ងាយឆ្ងាយ។ភាពតានតឹងភូមិសាស្ត្រនយោបាយនេះអាចជះឥទ្ធិពលត្រឡប់ទៅលើតម្លៃប្រេង”៕

LEAVE A REPLY

Please enter your comment!
Please enter your name here