អាគាររដ្ឋបាលក្រុងកំពង់សោម ជាទីក្រុងថ្មីចំណុះរដ្ឋបាលខេត្តព្រះសីហនុត្រៀមសាងសង់

ដោយៈ គង់ សួរិយា

       ព្រះសីហនុៈ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដឹកនាំប្រតិភូក្រសួងមហា​ផ្ទៃ ចុះពិនិត្យទីតាំងសម្រាប់សាងសង់ អគាររដ្ឋបាលក្រុងកំពង់សោម ស្ថិតនៅក្នុងភូមិអុង សង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ។

បន្ទាប់មក លោកអភិសន្តិបណ្ឌិត ស សុខា បានបន្តដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ នៃរដ្ឋបាលខេត្តព្រះសីហនុ ពាក់ព័ន្ធនឹងការបង្កើតក្រុងកំពង់សោម នៅសាលប្រជុំសាលាខេត្តព្រះសីហនុ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុងកំពង់សោម ត្រូវបានបង្កើតឡើង តាមរយៈអនុក្រឹត្យលេខ២០១ អនក្រ. បក ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ ដោយបានកាត់យកឃុំ ចំនួន៥ ពីស្រុកព្រៃនប់ រួមមាន៖ ឃុំបិតត្រាំង ឃុំរាម ឃុំអូរឧកញ៉ាហេង ឃុំបឹងតាព្រហ្ម និងឃុំអូរជ្រៅ និងមាន ២៣ភូមិ ផ្ទៃដីសរុបទំហំ៤២.២៥៦,៤៩ហិកតា មានប្រជាជនសរុបចំនួន១១.២៧៩គ្រួសារ មនុស្សចំនួន៤៤.១២២នាក់ មានព្រំប្រទល់ខាងជើង ជាប់នឹងស្រុកព្រៃនប់ និងស្រុកស្ទឹងហាវ ខាងត្បូងជាប់នឹងសមុទ្រ ខាងកើតជាប់នឹងសមុទ្រ និងស្រុកព្រៃនប់ ខាងលិចជាប់នឹងក្រុងព្រះសីហនុ៕

LEAVE A REPLY

Please enter your comment!
Please enter your name here