ដោយៈ គង់ ម៉ាលីនណា
អង់គ្លេសៈ លោកស៊ុន ចាន់ថុលឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំតុមូលធុរកិច្ច កម្ពុជា-អង់គ្លេស ដោយមានការទទួលស្វាគមន៍ពីតំណាងរដ្ឋាភិបាល ចក្រភពអង់គ្លេស លោក Simon Brown នៃការិយាល័យធុរកិច្ច និងពាណិជ្ជកម្ម ក្រោមការសហការរៀបចំពីក្រុមហ៊ុន KPMG។
កម្មវិធីនាឱកាសនេះត្រូវបានរៀបចំឡើង ដើម្បីអនុញ្ញាតឱ្យភាគីទាំងពីរ បានពិភាក្សាផ្លាស់ប្ដូរមតិយោបល់ លើកិច្ចការងារវិនិយោគឯកជន ផ្សព្វផ្សាយអំពីបរិយាកាសវិនិយោគនៅកម្ពុជា និងណែនាំក្រុមហ៊ុនមួយចំនួនរបស់អង់គ្លេស ដែលមានសក្ដានុពលអាចមកកម្ពុជា ដើម្បីសិក្សាលទ្ធភាពបណ្ដាក់ទុនលើវិស័យ ដែលទទួលបានការលើកទឹកចិត្តណាមួយផងដែរ។
ចក្រភពអង់គ្លេសគឺជាប្រទេសចុងក្រោយ ក្នុងឆ្នាំ២០២៤នេះ ដែលលោកឧបនាយករដ្ឋមន្ត្រី និងគណៈប្រតិភូអម បានអញ្ជើញបំពេញទស្សនកិច្ចទាក់ទាញ និងជំរុញវិនិយោគ ដើម្បីផ្សព្វផ្សាយសក្ដានុពលរបស់កម្ពុជា បញ្ជ្រាបព័ត៌មានវិជ្ជមានអំពីភាពរីកចម្រើន និងកិច្ចខិតខំរបស់រាជរដ្ឋាភិបាល ពិសេសលើវិស័យវិនិយោគឯកជន ក្នុងទិសដៅស្វែងរកឱកាសបង្កើតការងារជូនប្រជាពលរដ្ឋខ្មែរឱ្យបានជាអតិបរិមា៕