តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិបានកើនឡើងនៅថ្ងៃពុធនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងនៅព្រឹកថ្ងៃពុធនេះ ស្របពេលមានសញ្ញាបង្ហាញថា ការផ្គត់ផ្គង់ប្រេងអាចជួបប្រទះភាពតានតឹងក្នុងរយៈពេលខ្លី។ដោយឡែក អង្គការ OPEC បានបន្ទាបការព្យាករណ៍របស់ខ្លួនសម្រាប់កំណើននៃតម្រូវការប្រេងរបស់ពិភពលោកក្នុងឆ្នាំនេះ និងឆ្នាំ២០២៥។

តម្លៃប្រេងឆៅ Brent futures បានកើនឡើង១៣សេន ឬ០,១៨% ដល់៧២,០២ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0205 GMT ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate futuresបានកើនឡើង១៣សេន ឬ០,១៩% ដល់៦៨,២៥ដុល្លារក្នុងមួយបារ៉ែល។

ប៉ុន្តែ​ ទោះជាយ៉ាងណាក្តី ការ​ព្យាករ​ណ៍ពី​ការបន្តថយចុះនៃតម្រូវការ​ប្រេងឥន្ធនៈនៅ​ក្នុង​ប្រទេស​​ចិន​នៅតែជះឥទ្ធិពល​ទៅលើទីផ្សារប្រេង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅក្នុងរបាយការណ៍ប្រចាំខែវិច្ឆិកា អង្គការនៃបណ្តាប្រទេសនាំចេញប្រេង (OPEC) បានព្យាករណ៍ថា តម្រូវការប្រេងរបស់ពិភពលោកនឹងកើនឡើងត្រឹមតែ១,៨២លានបារ៉ែលក្នុងមួយថ្ងៃនៅឆ្នាំនេះ បើធៀបនឹងការព្យាករណ៍កំណើនចំនួន១,៩៣លានបារ៉ែលក្នុងមួយថ្ងៃក្នុងរបាយការណ៍កាលពីខែតុលា។

អង្គការ OPEC ក៏បានទាញទម្លាក់ការព្យាករណ៍អំពីកំណើននៃតម្រូវការប្រេងសកលសម្រាប់ឆ្នាំ២០២៥ខាងមុខពីកំណើននៃការប្រើប្រាស់ចំនួន១,៦៤លានបារ៉ែលក្នុងមួយថ្ងៃ មកនៅត្រឹម១,៥៤លានបារ៉ែលក្នុងមួយថ្ងៃ៕

LEAVE A REPLY

Please enter your comment!
Please enter your name here