សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជាភាគីនៃកិច្ចព្រមព្រៀងអង្គការសហប្រជាជាតិឆ្នាំ១៩៥៨ និងសេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់ ត្រូវបានគណៈកម្មការទី៩ នៃព្រឹទ្ធសភា លើកមកផ្ទៀងផ្ទាត់បន្ថែម ជាមួយគណៈប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន មុននឹងស្នើពិនិត្យសម្រេច ក្នុងរបៀបវារៈសម័យប្រជុំព្រឹទ្ធសភា លើកទី២ នីតិកាលទី៥ នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤

វិមានព្រឹទ្ធសភា៖ នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូក្រសួង ជាតំណាងរាជរដ្ឋាភិបាល ចូលរួមកិច្ចប្រជុំជាមួយ គណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឬ គណៈកម្មការទី៩ និងតំណាងគណៈកម្មការជំនាញនានា នៃព្រឹទ្ធសភា ដែលមាន ឯកឧត្តម អ៊ុ សារិទ្ធ ជាប្រធានគណៈកម្មការទី៩ ដើម្បីពិនិត្យពិភាក្សា សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជាភាគីនៃកិច្ចព្រមព្រៀងស្តីពីការទទួលយកបទប្បញ្ញតិ្តបច្ចេកទេសរួមនៃអង្គការសហប្រជាជាតិសម្រាប់យានយន្ត បរិក្ខារ និងគ្រឿងបន្លាស់ ដែលអាចបំពាក់ និង/ឬ ប្រើប្រាស់ទៅលើយានយន្ត និងលក្ខខណ្ឌសម្រាប់ការទទួលស្គាល់ទៅវិញទៅមកនៃការផ្តល់អនុលោមភាពដោយឈរលើមូលដ្ឋាននៃបទប្បញ្ញតិ្តអង្គការសហប្រជាជាតិ ឬ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជាភាគីនៃកិច្ចព្រមព្រៀងអង្គការសហប្រជាជាតិឆ្នាំ១៩៥៨ និងសេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់។ កិច្ចប្រជុំបានប្រព្រឹត្តនៅ វិមានព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង ឯកឧត្តម លោកជំទាវអនុប្រធាន សមាជិក សមាជិកា នៃគណៈកម្មការទី៩ ព្រមទាំងតំណាងគណៈកម្មការជំនាញផ្សេងទៀតនៃព្រឹទ្ធសភា និងមន្ត្រីពាក់ព័ន្ធមួយចំនួន។

ជាលទ្ធផល ឆ្លងតាមកិច្ចប្រជុំនាថ្ងៃនេះ សេចក្តីព្រាងច្បាប់ខាងលើ ត្រូវបានគណៈកម្មការទី៩ នៃព្រឹទ្ធសភា ឯកភាព និងស្នើសុំពិនិត្យសម្រេច ក្នុងរបៀបវារៈសម័យប្រជុំព្រឹទ្ធសភា លើកទី២ នីតិកាលទី៥ នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

:: ភ្ជាប់ទំនាក់ទំនងជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន(MPWT)
– Facebook: https://www.facebook.com/mpwt.gov.kh
– Telegram: https://t.me/mpwtnews
– TikTok: https://www.tiktok.com/@mpwt.tiktok
– YouTube: https://www.youtube.com/@mpwt.youtube

Facebook (https://www.facebook.com/mpwt.gov.kh)
Log in or sign up to view
See posts, photos and more on Facebook.

LEAVE A REPLY

Please enter your comment!
Please enter your name here