តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិបានស្ថិតក្នុងសភាពទ្រឹងនៅថ្ងៃអង្គារនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានប្រែប្រួលតិចតួច ឬអាចនិយាយបានថា“ស្ថិតនៅទ្រឹង”ក្នុងការជួញដូរនៅព្រឹកថ្ងៃអង្គារនេះ ខណៈក្រុមអ្នកវិនិយោគកំពុងរង់ចាំមើលទិសដៅនៃតម្លៃប្រេងចេញពីរបាយការណ៍ប្រចាំខែរបស់អង្គការ OPEC បន្ទាប់ពីផែនការជំរុញសេដ្ឋកិច្ចរបស់ប្រទេសចិនបានធ្វើឱ្យអ្នកវិនិយោគខកចិត្ត។

តម្លៃប្រេងឆៅ Brent futuresបានធ្លាក់ចុះ១សេនដល់៧១,៨២ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0158 GMT ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate futuresបានកើនឡើង៣សេនដល់៦៨,០៧ដុល្លារក្នុងមួយបារ៉ែល។

កាលពីថ្ងៃសុក្រសប្តាហ៍មុន ប្រទេសចិនបានបង្ហាញកញ្ចប់ជំរុញចំនួន១០ទ្រីលានយ័ន (ប្រហែល១,៤ទ្រីលានដុល្លារ) ដើម្បីបន្ធូរបន្ថយបញ្ហាហិរញ្ញប្បទានរបស់រដ្ឋបាលក្នុងតំបន់។ ប៉ុន្តែក្រុមអ្នកវិភាគបានអះអាងថា ចំនួនទឹកប្រាក់នេះមិនគ្រប់គ្រាន់ដើម្បីស្តារកំណើនសេដ្ឋកិច្ចចិននោះទេ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយគ្នានេះ អង្គការនៃបណ្តាប្រទេសនាំចេញប្រេង (OPEC) គ្រោងនឹងចេញផ្សាយរបាយការណ៍ប្រចាំខែរបស់ខ្លួនស្តីពីទិសដៅតម្លៃប្រេង។ ទីផ្សារក៏នឹងរង់ចាំមើលរបាយការណ៍នៃការព្យាករណ៍ស្តីពីតម្រូវការប្រេងសកលសម្រាប់ឆ្នាំ២០២៥ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here