ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានធ្លាក់ចុះនៅព្រឹកថ្ងៃច័ន្ទដើមសប្តាហ៍នេះ ខណៈការគំរាមកំហែងនៃការរំខានការផ្គត់ផ្គង់ពីព្យុះរបស់សហរដ្ឋអាមេរិកបានធូរស្រាល។ ជាមួយគ្នានេះ ផែនការជំរុញសេដ្ឋកិច្ចរបស់ប្រទេសចិនបានធ្វើឱ្យក្រុមអ្នកវិនិយោគខកចិត្ត និងបង្កក្តីបារម្ភពីកំណើនតម្រូវការប្រេងឥន្ធនៈនៅចិន។
តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ១៩សេន ឬ០,៣%មកនៅត្រឹម៧៣,៦៨ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0104 GMT ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate futures បានធ្លាក់ចុះ២៥សេន ឬ០,៤%មកនៅត្រឹម៧០,១៣ដុល្លារក្នុងមួយបារ៉ែល។
តម្រូវការប្រេងឆៅនៅក្នុងប្រទេសចិន បានថយចុះនៅឆ្នាំ២០២៤ ដោយសារតែកំណើនសេដ្ឋកិច្ចចិន និងការប្រើប្រាស់ប្រេងសាំងបានធ្លាក់ចុះ បូករួមជាមួយកំណើនយ៉ាងឆាប់រហ័សនៃការប្រើប្រាស់រថយន្តអគ្គិសនី ហើយឧស្ម័នធម្មជាតិរាវបានក្លាយជាឥន្ធនៈរថយន្តជំនួសប្រេងម៉ាស៊ូត។
ភាពមិនប្រាកដប្រជានៃគោលនយោបាយក្រោមការដឹកនាំរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោកដូណាល់ត្រាំ បានបន្ទាបទស្សនវិស័យសេដ្ឋកិច្ចពិភពលោក បើទោះបីជាមានការរំពឹងទុកថា លោកត្រាំ អាចរឹតបន្តឹងការដាក់ទណ្ឌកម្មលើបណ្តាប្រទេសសមាជិកអង្គការ OPEC មួយចំនួនដូចជា អុីរ៉ង់ និងប្រទេសវ៉េណេស៊ុយអេឡាយ៉ាងណាក្តី៕