តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិបានធ្លាក់ចុះនៅថ្ងៃសុក្រនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានធ្លាក់ចុះបន្តិចក្នុងការជួញដូរនៅព្រឹកថ្ងៃសុក្រនេះ ដោយសារហានិភ័យនៃព្យុះកំណាចនៅឈូងសមុទ្រម៉ិកស៊ិកបានថយចុះ ដោយជួយបន្ធូរបន្ថយការភ័យខ្លាចចំពោះការបង្កផលប៉ះពាល់ដល់ទិន្នផលប្រេង និងឧស្ម័នរបស់សហរដ្ឋអាមេរិក។

តម្លៃប្រេងឆៅ Brent futuresបានធ្លាក់ចុះ២៦សេន ឬ០,៣%មកនៅត្រឹម៧៥,៣៧ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0209 GMT ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediateបានកើនឡើង៣៥សេន ឬ០,៥%ដល់៧២,០១ដុល្លារក្នុងមួយបារ៉ែល។

ការធ្លាក់ចុះកើតមានឡើង បន្ទាប់ពីតម្លៃប្រេងឆៅទាំង២ប្រភេទខាងលើបានកើនឡើងជិត១ភាគរយក្នុងមួយបារ៉ែល គិតត្រឹមម៉ោងបិទការជួញដូរកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

មជ្ឈមណ្ឌលព្យុះសង្ឃរាជាតិអាមេរិកបានរាយការណ៍ថា ព្យុះកំណាចឈ្មោះ “Rafael នឹងបោះពួយយ៉ាងយឺតសន្សឹមៗឆ្ពោះទៅកាន់ទិសខាងលិចរំលងលើឈូងសមុទ្រម៉ិកស៊ិក និងបក់ងាកចេញឆ្ងាយពីតំបន់ផលិតកម្មប្រេងរបស់សហរដ្ឋអាមេរិក ហើយឥទ្ធិពលព្យុះត្រូវបានព្យាករណ៍ថា នឹងថយចុះចាប់ពីថ្ងៃសុក្រនេះដល់ថ្ងៃចុងសប្តាហ៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here