តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិបានធ្លាក់ចុះនៅថ្ងៃអង្គារនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានធ្លាក់ចុះបន្តិចនៅព្រឹកថ្ងៃអង្គារនេះ ខណៈទីផ្សារបានបង្ហាញក្តីព្រួយបារម្ភពីភាពមិនប្រាកដប្រជានៃការបោះឆ្នោតប្រធានាធិបតីអាមេរិក បន្ទាប់ពីតម្លៃប្រេងបានកើនឡើងជាង២% កាលពីថ្ងៃច័ន្ទ ដោយសារអង្គការ OPEC+ បានពន្យារពេលផែនការបង្កើនផលិតកម្មទៅដល់ខែមករា ឆ្នាំក្រោយ។

តួយ៉ាង តម្លៃប្រេងឆៅ Brent futuresបានធ្លាក់ចុះ១៥សេន ឬ០,២% មកនៅត្រឹម៧៤,៩៣ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0106 GMT ខណៈតម្លៃប្រេងឆៅ West Texas Intermediate របស់អាមេរិកបានធ្លាក់ចុះ១៤សេនមកនៅត្រឹម៧១,៣៣ដុល្លារក្នុងមួយបារ៉ែល។

លោក Tony Sycamore អ្នកវិភាគនៅក្រុមហ៊ុន IG market បានអះអាងថា ក្រុមអ្នកវិនិយោគកំពុងផ្តោតការចាប់អារម្មណ៍របស់ពួកគេលើលទ្ធផលនៃការបោះឆ្នោតនៅសហរដ្ឋអាមេរិក និងកិច្ចប្រជុំសភាប្រជាជនចិន (NPC) ដែលត្រូវបានគេរំពឹងថា ទីក្រុងប៉េកាំងអាចប្រកាសដាក់ចេញវិធានការជំរុញសន្ទុះសេដ្ឋកិច្ចបន្ថែមទៀត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមការស្ទង់មតិបឋមរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters បានបង្ហាញឱ្យដឹងកាលពីថ្ងៃច័ន្ទម្សិលមិញនេះថា ស្តុកប្រេងឆៅរបស់សហរដ្ឋអាមេរិកបានកើនឡើងកាលពីសប្តាហ៍មុន ខណៈស្តុកប្រេងសាំងបានធ្លាក់ចុះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here