រដ្ឋមន្រ្តីពាណិជ្ជកម្មដឹកនាំកិច្ចប្រជុំអន្តរក្រសួងទាក់ទងនឹងការងារអង្គការពាណិជ្ជកម្មពិភពលោក

ដោយៈ និស្ស័យ

       ភ្នំពេញៈ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាគណៈកម្មាធិការរៀបចំឯកសារសម្រាប់ការត្រួតពិនិត្យគោលនយោបាយពាណិជ្ជកម្មកម្ពុជា ក្រោមក្របខណ្ឌអង្គការពាណិជ្ជកម្មពិភពលោក (គ.ត.ព.) អញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួង នៃគណៈកម្មាធិការរៀបចំឯកសារ សម្រាប់ការត្រួតពិនិត្យគោលនយោបាយ ពាណិជ្ជកម្មកម្ពុជាក្រោមក្រប​ខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោក។

កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍រាជរដ្ឋាភិបាលស្តីពី ការត្រួតពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្មកម្ពុជាលើកទី៣ (3rd TPR)។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គោលបំណងនៃកិច្ចប្រជុំគឺ ដើម្បីពិនិត្យផ្ទៀងផ្ទាត់ និងពិភាក្សាលើសេចក្តីព្រាង របាយការណ៍រាជរដ្ឋាភិបាល មុននឹង​គោរពស្នើសុំ​​​គោលការណ៍ ​អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេច​មហាបវរធិបតីនាយករដ្ឋមន្ត្រី​ ដើម្បីបញ្ជូនរបាយការណ៍​ទៅ​លេខាធិការដ្ឋាន​ WTO៕

LEAVE A REPLY

Please enter your comment!
Please enter your name here