តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិបានកើនឡើងនៅថ្ងៃពុធនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងក្នុងការជួញដូរនៅព្រឹកថ្ងៃពុធនេះ ខណៈទិន្នន័យឧស្សាហកម្មបង្ហាញថា ស្តុកប្រេងឆៅ និងប្រេងសាំងរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះយ៉ាងគំហុក បន្ទាប់​ពី​តម្លៃប្រេងបានធ្លាក់ចុះចំនួន​២ថ្ងៃជាប់គ្នា ដោយសារការ​រំពឹង​ទុក​នៃ​ការ​បន្ធូរបន្ថយ​អរិភាព​នៅ​តំបន់មជ្ឈិមបូព៌ា។

តម្លៃប្រេងឆៅ Brent futures បានកើនឡើង២១សេន ឬ០,៣% ដល់៧១,៣៣ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមសកល 0002 GMT ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate futuresបានកើនឡើង២២សេន ឬ០,៣% ដល់៦៧,៤៣ដុល្លារក្នុងមួយបារ៉ែល។

យោងតាមវិទ្យាស្ថានប្រេងអាមេរិក (American Petroleum Institute) បានឱ្យដឹងថា ស្តុក​ប្រេង​ឆៅអាមេរិកបាន​ធ្លាក់​ចុះចំនួន៥៧៣.០០០ បារ៉ែល​ ខណៈស្តុកប្រេងសាំងបានធ្លាក់ចុះចំនួន២៨២.០០០បារ៉ែលកាលពីសប្តាហ៍​មុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តម្លៃប្រេងឆៅបានធ្លាក់ចុះកាលពីថ្ងៃអង្គារម្សិលមិញ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា នាយករដ្ឋមន្ត្រីអុីស្រាអែល លោក Benjamin Netanyahu គ្រោងនឹងបើកកិច្ចប្រជុំឆាប់ៗជាមួយក្រុមរដ្ឋមន្ត្រីជាច្រើនរូប ប្រមុខយោធា និងសហគមន៍ស៊ើបការណ៍ ដើម្បីអំពីការពិភាក្សាអំពីដំណោះស្រាយការទូតចំពោះសង្រ្គាមនៅទឹកដីលីបង់។

ចំណែក កាលពីថ្ងៃច័ន្ទដើមសប្តាហ៍នេះ តម្លៃប្រេងបានធ្លាក់ចុះប្រហែល៦ភាគរយ បន្ទាប់ពីអុីស្រាអែលបានបញ្ចៀសការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធប្រេងរបស់ទីក្រុងតេហេរ៉ង់ នៅក្នុងប្រតិបត្តិការសងសឹកលើអុីរ៉ង់កាលពីចុងសប្តាហ៍មុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here