មន្រ្តីពាណិជហជកម្មពិភាក្សាពីនិតិវិធីនាំចេញកសិផលកម្ពុជា ឆ្លងកាត់ប្រទេសថៃ

ដោយៈ ម៉ាលីនណា

       ភ្នំពេញៈ លោកសុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំពិភាក្សាលើកទី២ ស្តីពីនីតិវិធីនាំចេញផលិតផល កសិផលកម្ពុជាឆ្លងកាត់ប្រទេសថៃឡង់ដ៍ ទៅកាន់ប្រទេសទី៣ និងការទទួលស្គា​ល់វិញ្ញបនបត្រអនាម័យ និងភូតគាមអនាម័យ(SPS) ។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដូចជា ទី១ ពិនិត្យលើសំណើ របស់សម្ព័ន្ធសហគ្រាសធុនតូច និងមធ្យមលើនី​​តិវិធីនៃការនាំចេញផលិតផល កសិផលកម្ពុជាឆ្លងកាត់ប្រទេ​សថៃឡង់ដ៍ទៅកាន់ប្រទេសទី៣ និងការទទួលស្គាល់វិញ្ញបនបត្រអនាម័យ និងភូតគាមអនម័យ(SPS) ទី២ ពិនិត្យលើនីតិវិធី ឯកសារច្បាប់ និងលិខិតបទដ្ឋានគិតិយុត្តនានា របស់ប្រទេសកម្ពុជា និងប្រទេសថៃឡង់ដ៍ ព្រមទាំងកិច្ចព្រមព្រៀងក្នុងតំបន់ និងអន្តរជាតិនានា៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here