ឆមាសទី១ឆ្នាំនេះ CDCអនុម័តគំរោងចំនួន១៩០ និងមានទុនវិនិយោគចំនូន៣២៥៨លានដុល្លារអាមេរិក

ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ លោកបណ្ឌិត សរ សិនិរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានផ្ដល់កិត្តិយសអញ្ជើញចូលរួមផ្ដល់បទឧទ្ទេសនាម លើប្រធានបទស្ដីពី “ការជំរុញការវិនិយោគ និងភាពជាដៃគូរវាងរដ្ឋ និងឯកជន” ក្នុងកម្មវិធីគ្រប់គ្រ​ងកម្រិត២ ដែលរៀបចំដោយសាលាជាតិ រដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ ដែលមានការអញ្ជើចូលរួមពីសិក្ខាកាម ជាអភិបាលរងរាជធានី-ខេត្ត ចំនួន ៤០ រូប។

មានប្រសាសន៍ក្នុងឱកាសផ្តល់បទឧទ្ទេសនាមនេះ លោកបណ្ឌិត បានជម្រាបជូនសិក្ខាកាមថា ក្រោយវិបត្តិកូវីដ-១៩ សន្ទុះនៃការវិនិយោគផ្ទាល់ពីបរទេស (FDI) នៅកម្ពុជាមានការកើនឡើងវិញជាបន្តបន្ទាប់។ ជាក់ស្តែង ឆមាសទី១ ឆ្នាំ២០២៤ ក.អ.ក បានទទួលចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ១៩០ គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ៣.២៥៨ លាន ដុល្លារអាមេរិក ដែលអាចបង្កើតការងារបាន ប្រមាណ១៦៩ ពាន់កន្លែង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដោយឡែក ក្នុងខែកញ្ញាកន្លងទៅថ្មីៗនេះ ក្រុមប្រឹក្សាអភិវ​ឌ្ឍន៍កម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគចំនួន២៨ គម្រោង ក្នុងទំហំទុនវិនិយោគសរុប ប្រមាណ៤៤៣លានដុល្លារអាមេរិក  ដែលអាចបង្កើតការងារ បានប្រមាណ២៥ពាន់កន្លែងបន្ថែមទៀត។

ដើម្បីជាមូលដ្ឋាននៃពុទ្ធិ និងជាឃ្លាំងព័ត៌មានសម្រាប់ផ្សព្វផ្សាយបន្ត លោកបណ្ឌិត សរ សិនិរ៉ា បានរំលេចជូន សិក្ខាកាម នូវកត្តាអំណោយផលរបស់កម្ពុជា ដែលជាភាពទាក់ទាញដល់ការវិនិយោគផ្ទាល់ពីបរទេស ក្នុងខណៈដែលសកលលោកកំពុងស្ថិតក្នុងស្ថានភាព តានតឹងផ្នែកភូមិសាស្រ្តនយោបាយ ទន្ទឹមនឹងការណ៍ ដែលរាជរដ្ឋាភិបាលកម្ពុជា តែងតែនឹងបន្ត យកចិត្តទុកដាក់ខ្ពស់ ចំពោះសេវាថែរទាំវិនិយោគ តាមរយៈយន្តការរាជរដ្ឋាភិបាល-ផ្នែកឯកជន និងយន្តការផ្សេងៗទៀត។ ដោយឡែក ក្រៅពីការវិនិយោគផ្ទាល់១០០ % វិនិយោគិនក៏បានពិចារណាការវិនិយោគ ក្រោមរូបភាពជាដៃគូជាមួយរដ្ឋ ទៅតាមច្បាប់បទប្បញ្ញត្តិជាធរមានផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here