ក្រសួងសាធារណៈការសហការជាមួយអូស្រ្តាលីលើការពង្រាងបទដ្ឋានបច្ចេកទេសលើបញ្ហាផ្លូនថ្នល់

ដោយៈ ច្រាយ ចំណាន

       ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានជួបប្រជុំ ជាមួយអ្នកជំនាញអូស្រ្តាលី ដើម្បីពិនិត្យ និងពិភាក្សា លើពង្រាងបទដ្ឋានបច្ចេកទេស តាមផ្នែកនីមួយៗសម្រាប់ប្រើប្រាស់ ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់។

កិច្ចប្រជុំកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ដឹកនាំដោយលោក យិត បុណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំ (Steering Committee) និងក្រុមការងារបច្ចេក​ទេស (Technical Working Groups) ដើម្បីពិនិត្យ និងពិភាក្សា លើពង្រាងបទដ្ឋានបច្ចេកទេស តាមផ្នែកនីមួយៗ សម្រាប់ប្រើប្រា​ស់ ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដែលបានរៀបចំ ដោយក្រុមការងារបច្ចេកទេស P4I & Austroads នៃប្រទេសអូស្ត្រាលី ដោយមានការចូលរួម ពីថ្នាក់ដឹកនាំក្រសួង ក្រុមការងារមន្ត្រីជំនាញរបស់ក្រសួង និងក្រុមការងារបច្ចេកទេស P4I & Austroads នៃប្រទេសអូស្ត្រាលី ជាច្រើនរូបផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំនេះប្រព្រឹត្តទៅរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃពុធ ទី២៣ ដល់ថ្ងៃសុក្រ ទី២៥ ខែតុលា ឆ្នាំ២០២៤ ក្នុងគោលបំណងដើម្បី ពិភាក្សាលម្អិត លើផ្នែកបច្ចេកទេសនីមួយៗ ដោយមានការកែសម្រួល និងបំពេញបន្ថែមនូវតម្រូវការចាំបាច់មួយចំនួន ពិនិត្យលើវឌ្ឍនភាពការងារ ដែលសម្រេចបានក្នុងជំហានទី១ និងពិនិត្យលើបទដ្ឋានបច្ចេកទេស ចាំបាច់មួយចំនួនថែមទៀត ដែលនឹងត្រូវបន្តអនុវត្តក្នុងជំហានទី២ ដើម្បីធ្វើឱ្យប្រសើរឡើងនូវស្ដង់ដារបច្ចេកទេស និងសមស្របតាមស្ថានភាពបច្ចុប្បន្ន សម្រា​ប់ប្រើប្រាស់នៅកម្ពុជា។

ជាមួយគ្នានោះផងដែរ លោករដ្ឋលេខាធិការ បានថ្លែងអំណរគុណ ដល់ការខិតខំប្រឹងប្រែងរបស់ក្រុមការងារ និងមន្រ្តីបច្ចេកទេសទាំងអស់ ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយក្រុមការងារបច្ចេកទេស P4I & Austroads នៃប្រទេសអូស្រ្ដាលី សំដៅសម្រេចបាននូវការរៀបចំ បទដ្ឋានបច្ចេកទេសសម្រាប់ប្រើប្រាស់ ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ឱ្យបានជោគ​ជ័យ និងប្រកបដោយគុណភាព៕

:: ភ្ជាប់ទំនាក់ទំនងជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន(MPWT)

– Facebook: https://www.facebook.com/mpwt.gov.kh

– Telegram: https://t.me/mpwtnews

– TikTok: https://www.tiktok.com/@mpwt.tiktok

– YouTube: https://www.youtube.com/@mpwt.youtube

LEAVE A REPLY

Please enter your comment!
Please enter your name here