តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិបានធ្លាក់ចុះនៅថ្ងៃពុធនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានធ្លាក់ចុះនៅព្រឹកថ្ងៃពុធនេះ បន្ទាប់ពីទិន្នន័យបានបង្ហាញថា ស្តុកប្រេងឆៅរបស់សហរដ្ឋអាមេរិកបានកើនឡើងលើសពីការរំពឹងទុក ខណៈទីផ្សារក៏បានបន្តឃ្លាំមើលកិច្ចខិតខំប្រឹងប្រែងការទូតដើម្បីបញ្ចប់ជម្លោះនៅតំបន់មជ្ឈិមបូព៌ា។

តម្លៃប្រេងឆៅ Brent futuresបានធ្លាក់ចុះ៣១សេន ឬ០,៤%មកនៅត្រឹម៧៥,៧៣ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0011 GMT ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediate futuresបានធ្លាក់ចុះ៣២សេន ឬ០,៥% ដល់៧១,៤២ដុល្លារក្នុងមួយបារ៉ែល។

ស្តុកប្រេងឆៅរបស់សហរដ្ឋអាមេរិកបានកើនឡើង១,៦៤លានបារ៉ែលកាលពីសប្តាហ៍មុន។នេះបើយោងតាមការដកស្រង់តួលេខពីវិទ្យាស្ថានប្រេងអាមេរិក(American Petroleum Institute)។ ផ្ទុយទៅវិញ ក្រុមអ្នកវិភាគដែលត្រូវបានស្ទង់មតិដោយកាសែត Reuters រំពឹងថា ស្តុកប្រេងឆៅអាមេរិកនឹងកើនឡើងត្រឹមតែ៣សែនបារ៉ែល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដោយឡែក ចំពោះបញ្ហានៅតំបន់មជ្ឈិមបូព៌ា រដ្ឋមន្ត្រីការបរទេសអាមេរិកបានបន្តការសន្ទនាជាមួយនាយករដ្ឋមន្ត្រីអុីស្រាអែលលោក Benjamin Netanyahu និងថ្នាក់ដឹកនាំជាន់ខ្ពស់អុីស្រាអែលដទៃទៀត ដោយជំរុញឱ្យពួកគេបើកផ្លូវសម្រាប់ការផ្តល់ជំនួយមនុស្សធម៌បន្ថែមទៀតទៅកាន់តំបន់ហ្គាហ្សា។

អុីស្រាអែលក៏បានបញ្ជាក់កាលពីថ្ងៃអង្គារផងដែរថា ខ្លួនបានសម្លាប់លោក Hashem Safieddine ដែលត្រូវជាអ្នកស្នងតំណែងរបស់អតីតមេដឹកនាំក្រុម Hezbollah លោក Hassan Nasrallah ដែលត្រូវបានសម្លាប់កាលពីខែមុននៅក្នុងការវាយប្រហាររបស់អុីស្រាអែល សំដៅទៅលើក្រុមសកម្មប្រយុទ្ធលីបង់គាំទ្រដោយអុីរ៉ង់៕

LEAVE A REPLY

Please enter your comment!
Please enter your name here