ក្រុមហ៊ុនលំដាប់យក្សរបស់ចិនបង្ហាញចំណាប់អារម្មណ៍វិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋថ្មីៗនៅកម្ពុជា

ដោយៈ និស្ស័យ

       ភ្នំពេញៈ លោក XU Shilong អគ្គនាយកក្រុមហ៊ុន Shanghai Geoharbour Groupបានបង្ហាញពីចំណាប់អារម្មណ៍វិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ឋនៅកម្ពុជា ខណៈបច្ចុប្បន្នក្រុមហ៊ុននេះកំពុងរួមចំណែកសាងសង់ ព្រលានយន្តហោះអន្តរជាតិតេជោ។

ក្នុងជំនួបនាព្រឹកថ្ងៃទី២១ តុលាកន្លងមកនេះ គណៈប្រតិភូក្រុមហ៊ុន Shanghai Geoharbour Group បានជម្រាបជូនលោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អំពីសាវតាររបស់ក្រុមហ៊ុន ដែលមានបទពិសោធន៍ចូលរួមសាងសង់ គម្រោងធំៗជាង២០០គម្រោង នៅក្នុងតំបន់អាស៊ី រួមមាន កំពង់ផែ អាកាសយានដ្ឋាន និងកោះសិប្បនិម្មិតជាដើម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចំពោះសកម្មភាពក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនបាននិងកំពុងចូលរួមក្នុងគម្រោងសាងសង់ អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ ដែលគ្រោងនឹងបើកឱ្យដំណើរការក្នុងពេលឆាប់ៗខាងមុខនេះផងដែរ។ បន្ថែមពីនេះ ក្រុមហ៊ុនបានសម្តែងនូវចំណាប់អារម្មណ៍ ក្នុងការស្វែងយល់បន្ថែមទៀត លើសក្ដានុពល នៃការវិនិយោគលើតំបន់សេដ្ឋកិច្ចពិសេស និងហេដ្ឋារចនា​សម្ព័ន្ធ នៅក្នុងប្រទេសកម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ក្រុមហ៊ុនដែលបានអញ្ជើញ មកក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដោយផ្ទាល់ ដើម្បីស្វែងយល់អំពីឱកាសវិនិយោគបន្ថែមនៅកម្ពុជា។

ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រីស៊ុន ចាន់ថុលបានបង្ហាញជូនគណៈប្រតិភូ អំពីគម្រោងអភិវឌ្ឍន៍ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ដូចមាន គម្រោងផ្លូវល្បឿនលឿន គម្រោងព្រែកជីកហ្វូណនតេជោ និងកំពង់ផែ ដែលអនុញ្ញាតជូនវិនិយោគិន ក៏ដូចជា ក្រុមហ៊ុន Shanghai Geoharbour Group ផ្ទាល់ អាចពិនិត្យលទ្ធភាព ជ្រើសរើសការបណ្ដាក់ទុនវិនិយោគផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here