លោកជំទាវជា សិរីដឹកនាំកិច្ចប្រជុំទាក់ទងនឹងសូចនាករសមិទ្ឋកម្មគន្លឹះស្តីពីអតិផរណា

ដោយៈ និស្ស័យ

       ភ្នំពេញៈ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនា​គារជាតិនៃកម្ពុជា បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងស្តីពី សូចនាករសមិទ្ធកម្មគន្លឹះស្តីពី អតិផរណា។

កិច្ចប្រជុំកាលពីសប្តាហ៍មុននេះ មានគោលបំណង ពង្រឹងកិច្ចសហការតាមដាន ចែករំលែកព័ត៌មាន ការវិភាគវាយតម្លៃនិងព្យាករណ៍ និងការអនុវត្តវិធានការ និងគោលនយោបាយគ្រប់គ្រងសម្ពាធអតិផរណាឱ្យកាន់តែមានប្រសិទ្ធភាព រវាងស្ថាប័នពាក់ព័ន្ធ រួមមាន÷ ធនាគារជាតិនៃកម្ពុជា ដែលដើរតួនាទីជាស្ថាប័នដឹកនាំ វិទ្យាស្ថានជាតិស្ថិតិ National Institute of Statistics នៃ​ក្រសួងផែនការ Ministry of Planning ដែលជាស្ថាប័នផ្តល់ទិន្នន័យ និង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ Ministry of Economy and Finance ក្រសួងពាណិជ្ជកម្ម Ministry of Commerce និង​ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលជាស្ថាប័នទទួលបន្ទុកអនុវត្ត នៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here