សារព័ត៌មាន​ជប៉ុន៖ ច្បាប់​ស្តីពី​ការគ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​កម្ពុជា​នឹង​ជួយ​ទាក់ទាញ​វិនិយោគិន​បន្ថែម

ដោយ​ឧ​ត្ត​ម

ភ្នំពេញៈ សារ​ព៌​ត​មាន​របស់​ជប៉ុន Nikkei Asia បានសរសេរថា ប្រទេស​កម្ពុជា​គឺជា​ប្រទេសមួយ ក្នុងចំណោម​ប្រទេស​នៅ​ទូទាំង​ពិភពលោក  នឹងមាន​អត្រាពន្ធ​ទាប​បំផុត​ពាក់ព័ន្ធ​នឹង​វិស័យ​ល្បែងស៊ីសង ក្រោម​ច្បាប់​ថ្មី​ដែល​មន្ត្រី​រាជរដ្ឋាភិបាល​បញ្ជាក់ថា នឹងធ្វើ​ឱ្យ​វិស័យ​មួយ​នេះ​មាន​សុ​ត្ថិ​ភាព  និង​ជួយ​ទាក់ទាញ​វិនិយោគិន។

មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក​រស់ ភា​រុន​បាន​ប្រាប់​សារព័ត៌មាន​កាលពីដើម​សប្តាហ៍​មុន​ថា ច្បាប​ថ្មី​នេះ នឹង​ផ្តល់ឱ្យ​វិស័យ​ល្បែង​ពាណិជ្ជកម្ម​មាន សុវត្ថិភាព​ខ្ពស់ និង​ការប្រកួតប្រជែង និង​ត្រូវបាន​បង្កើតឡើង ដើម្បី​ទាក់ទាញ​ការអភិវឌ្ឍ​ល្បែង​ពាណិជ្ជកម្ម​ចម្រុះ​បន្ថែមទៀត ជាជាង​ការប្រើប្រាស់​វិស័យ​កាស៊ីណូ​តែមួយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​មានប្រសាសន៍ថា “យើង​ចង់អោយ​សកម្មភាព​ទាំងអស់​រួមគ្នា សម្រាប់​ប្រជាជន មិនមែន​គ្រាន់តែ​សំរាប់​ការលេង​ល្បែង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សំរាប់​ការកម្សាន្ត​ផងដែរ។ ដូច្នេះហើយ ទើប​យើង​មាន​គោលបំណង​លើកទឹកចិត្ត ដល់​ការបង្កើត​រមណីយដ្ឋាន​ចម្រុះ” ។

ប្រទេស​កម្ពុជា​បានចេញ​អាជ្ញា​បណ្ណ​កាស៊ីណូ​ចំនួន៩៣ ដែល​ភាគច្រើន​ត្រូវបាន​ប្រមូល​ផ្តុំគ្នា​នៅ​ជុំវិញ​ទីប្រជុំជន​ព្រំដែន និង​ទីក្រុង ឆ្នេរសមុទ្រ​ក្រុងព្រះសីហនុ និង​ផ្តល់​សេវាកម្ម ដល់​ភ្ញៀវទេសចរ​បរទេស ព្រោះ​ប្រជាពលរដ្ឋ​ក្នុងស្រុក ត្រូវបាន​រារាំង​មិនអោយ​បង្កើត​កន្លែង​លេងល្បែង។

យោងតាម​ច្បាប់​ថ្មី​នេះ ការរួមបញ្ចូលរ​ម្មណី​យ​ដ្ឋា​ន និង​កាស៊ីណូ​តែមួយ​នឹងត្រូវ​បង់ពន្ធ​ដោយ​ផ្អែកលើ​ប្រាក់ចំណូល​សរុប​ពី​ការលេង​ល្បែង។ លើសពីនេះ​ទៀត​កន្លែង​ចម្រុះ​នេះ នឹងមាន​សិទ្ធិ​ទទួលបាន​អាជ្ញាប័ណ្ណ​រហូតដល់២០ឆ្នាំ ខណៈដែល​អាជ្ញាប័ណ្ណ​ដែលមាន​កាស៊ីណូ​តែមួយ ត្រូវបាន​កំណត់​ត្រឹម​រយៈពេល៥ឆ្នាំ​ប៉ុណ្ណោះ។

អត្រា​ចំណូល​ពន្ធ​ពី​ច្បាប់​ថ្មី​នេះ ចូល​ជាធរ​មាននៅ​ឆ្នាំក្រោយ ប្រៀបធៀប​ទៅនឹង​ទីក្រុង​ម៉ា​កាវ៣៩.៥ភាគរយ នៅ​វៀតណាម៣៥ ភាគរយ និង១៥ ភាគរយ​នៅ​សិង្ហ​បុរី​ដែល​នឹងដាក់​អត្រា​ខ្ពស់ជាង​នេះ​នៅ​ឆ្នាំ ២០២២ ។ ទោះបីជា​មានការ​ដាក់បញ្ចូល​អត្រាពន្ធ​ទាប​បំផុត​មួយ​នៅលើ​ពិភពលោក​ក៏ដោយ ក៏​អ្នកជំនាញ​និយាយថា បទ​ប្បញ្ញត្តិ​ថ្មី​នេះ​ទំនងជា​មិន​ផ្លាស់ប្តូរ​វិស័យ​ល្បែង នៅ​កម្ពុជា​នៅពេលឆាប់ៗនេះ​ទេ។

ច្បាប់​ស្តីពី ការគ្រប់គ្រង​ការលេង​ល្បែង​ពាណិជ្ជ​កម្មនេះ ត្រូវបាន​អនុម័ត​កាលពី​ខែ​មុន មាន៩៧ មាត្រា​ដែល​រួមបញ្ចូល​ទាំង​អត្រាពន្ធ និង​តម្រូវការ​អាជ្ញាប័ណ្ណ​ក៏ដូចជា​បទ​ប្បញ្ញត្តិ​ថ្មី ដើម្បី​ត្រួតពិនិត្យ​ឧស្សាហ​កម្មនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here