តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិបានកើនឡើងនៅថ្ងៃសុក្រនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងក្នុងការជួញដូរនៅព្រឹកថ្ងៃសុក្រនេះ ដោយសារការធ្លាក់ចុះនៃស្តុកប្រេងរបស់សហរដ្ឋអាមេរិក និងការកើនឡើងនៃភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ារវាងក្រុមសកម្មប្រយុទ្ធហេសបូឡា និងអុីស្រាអែល។

ប៉ុន្តែ តម្លៃប្រេងឆៅប្រឈមមុខនឹងការធ្លាក់ចុះយ៉ាងគំហុកបំផុតមិនធ្លាប់មានក្នុងរយៈពេលជាងមួយខែ បើគិតក្នុងលក្ខខណ្ឌប្រចាំសប្តាហ៍ ដោយសារការព្រួយបារម្ភអំពីការថយចុះនៃតម្រូវការប្រេងឥន្ធនៈទូទាំងពិភពលោក។

តម្លៃប្រេងឆៅ Brent futuresបានកើនឡើង១៦សេន ឬ០,២% ដល់៧៤,៦១ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0025 GMT ខណៈតម្លៃប្រេងឆៅ West Texas Intermediate futures របស់អាមេរិកបានកើនឡើង១៧សេន ឬ០,២%ដល់៧០,៨៤ដុល្លារក្នុងមួយបារ៉ែល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ធនាគារវិនិយោគពហុជាតិរបស់អាមេរិក Citi រំពឹងថា តម្រូវការប្រេងពិភពលោកនឹងថយចុះមកនៅត្រឹម៩០មុឺនបារ៉ែលក្នុងមួយថ្ងៃនៅក្នុងឆ្នាំ២០២៥ ពី១លានបារ៉ែលក្នុងមួយថ្ងៃនៅក្នុងឆ្នាំ២០២៤នេះ ដោយសារការធ្លាក់ចុះនៃសេដ្ឋកិច្ចសកល និងកំណើននៃការប្រើប្រាស់រថយន្តអគ្គិសនីកាន់តែច្រើន។

ជាមួយគ្នានេះ ប្រសិទ្ធិភាពនៃផែនការជំរុញសេដ្ឋកិច្ចរបស់ប្រទេសចិនលើតម្រូវការប្រេងហាក់មានភាពមិនប្រាកដប្រជា ខណៈកំណើនសេដ្ឋកិច្ចចិននៅតែមិនទាន់ស្ទុះងើបឡើងវិញខ្លាំងនៅឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here