តម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិបានកើនឡើងនៅថ្ងៃព្រហស្បតិ៍នេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិបានកើនឡើងក្នុងការជួញដូរនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីទិន្នន័យឧស្សាហកម្មបានបង្ហាញថា ស្តុកប្រេងឆៅរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះដោយមិននឹកស្មានដល់កាលពីសប្តាហ៍មុន។

តម្លៃប្រេងឆៅ Brent futures បានកើនឡើង៤៥សេន ឬ០,៦%ដល់៧៤,៦៧ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0023 GMT ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate futuresបានកើនឡើង៤៥សេន ឬ០,៦%ដល់៧០,៨៤ដុល្លារក្នុងមួយបារ៉ែល។

យោងតាមប្រភពបានឱ្យដឹងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ស្តុកប្រេងឆៅអាមេរិកបានធ្លាក់ចុះចំនួន១,៥៨លានបារ៉ែលក្នុងសប្តាហ៍មុន ខណៈស្តុកប្រេងសាំងរបស់អាមេរិកបានធ្លាក់ចុះចំនួន៥,៩៣លានបារ៉ែល។ការធ្លាក់ចុះនេះជាសញ្ញាបង្ហាញថា តម្រូវការប្រេងឥន្ធនៈនៅសហរដ្ឋអាមេរិកបានកើនឡើង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ម្យា៉ងវិញទៀត ធនាគារកណ្តាលអឺរ៉ុបគ្រោងកាត់បន្ថយអត្រាការប្រាក់សារជាថ្មីនៅថ្ងៃព្រហស្បតិ៍នេះ ខណៈធនាគារមានបំណងងាកចេញពីការផ្តោតលើអតិផរណានៅក្នុងតំបន់ចាយប្រាក់អឺរ៉ូ ទៅផ្តោតលើការការពារកំណើនសេដ្ឋកិច្ចជំនួសវិញ។ការណ៍នេះក៏ជាកត្តាជំរុញឱ្យតម្លៃប្រេងកើនឡើងផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here