ចំណេះដឹង! ហេតុអ្វី​បានជា​ប្រាក់រៀល​មាន​សារៈសំខាន់​ចំពោះ​សេដ្ឋកិច្ចកម្ពុជា?

ដោយៈ សាវុធ

ភ្នំពេញៈ ការប្រើប្រាស់​ប្រាក់រៀល គឺ​ពិត​ជាមាន​សារៈសំខាន់​ណាស់ ពីព្រោះ​ប្រាក់រៀល បាន​ជួយ​លើកស្ទួយ​អត្តសញ្ញាណ​ជាតិ។ ប្រាក់រៀល​កសាង​ជំនឿ​ទុកចិត្ត ជំរុញ​សាមគ្គីភាព និង​បណ្តុះ​ការបង្រួបបង្រួម និង​ស្មារតី​ជាតិនិយម​នៅក្នុង​ប្រទេស។

ក្នុងន័យ​សេដ្ឋកិច្ច ចរាចរ​ប្រាក់រៀល​កាន់តែច្រើន នឹង​ជំរុញ​ប្រសិទ្ធភាព​គោលនយោបាយ​រូបិយវត្ថុ។ ធនាគារជាតិ​នៃ​កម្ពុជា នឹងមាន​លទ្ធភាព​កាន់តែច្រើន ក្នុងការ​គ្រប់គ្រង​គោលនយោបាយ ម៉ាក្រូសេដ្ឋកិច្ច និង​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​ប្រកបដោយ​ចីរភាព ដោយសារ​ការផ្គត់ផ្គង់​រូបិយវត្ថុ មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ ទៅនឹង​ផលិតកម្ម​និង​អត្រា​អ្នកមាន​ការងារ។

ការពឹង​ផ្អែកលើ​ការប្រើប្រាស់​ប្រាក់​ដុល្លារ​អាមេរិក បណ្តាល​ឲ្យ​កម្ពុជា​ងាយ​ទទួលរង​ការប៉ះទង្គិច​ពី​សេដ្ឋកិច្ច​សហរដ្ឋអាមេរិក។ ប្រសិនបើ​ប្រាក់រៀល ក្លាយជា​រូបិយវត្ថុ​ចម្បង ធនាគារកណ្តាល​អាច​ដើរតួនាទី​ជា​អ្នក​ឱ្យ​ខ្ចី​ចុងក្រោយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ម្យ៉ាងវិញទៀត ការប្រើប្រាស់​ប្រាក់រៀល ក៏​នឹង​ជួយ​ឲ្យ​រដ្ឋាភិបាល​ទទួលបាន​ប្រាក់ចំណេញ​ក្នុងការ​បោះផ្សាយ​រូបិយវត្ថុ​ផងដែរ។ លើសពីនេះ ប្រសិនបើ​ប្រាក់រៀល​តែមួយ​មុខ​ត្រូវបាន​ប្រើប្រាស់​ក្នុង​ទីផ្សារ តម្លៃ​ប្រតិបត្តិការ​ក្នុងការ​ប្តូរ ប្រាក់​នឹង​ត្រូវបាន​កាត់បន្ថយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here