តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិបានធ្លាក់ចុះយ៉ាងគំហុកនៅថ្ងៃច័ន្ទនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានធ្លាក់ចុះយ៉ាងគំហុកនៅក្នុងការជួញដូរដំបូងនៅព្រឹកថ្ងៃច័ន្ទនេះ ខណៈក្រុមអ្នកវិនិយោគមានក្តីបារម្ភចំពោះបញ្ហាបរិត្តផរណានៅប្រទេសចិន ហើយកង្វះភាពច្បាស់លាស់លើផែនការជំរុញសេដ្ឋកិច្ចរបស់ទីក្រុងប៉េកាំង បានបង្កឱ្យមានការភ័យខ្លាចអំពីការថយចុះនៃតម្រូវការប្រេងឥន្ធនៈនៅក្នុងប្រទេសមហាអំណាចសេដ្ឋកិច្ចលេខ២របស់ពិភពលោក។

តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ១,២៦ដុល្លារ ឬ១,៥៩%មកនៅត្រឹម៧៧,៧៨ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0020 GMT ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediate futures បានធ្លាក់ចុះ១,២ដុល្លារមកនៅត្រឹម៧៤,៣៦ដុល្លារក្នុងមួយបារ៉ែល។

ដំណឹងអវិជ្ជមានចេញពីប្រទេសចិន បានបង្កឱ្យមានផលប៉ះពាល់ទៅលើទីផ្សារប្រេងខ្លាំងជាងការព្រួយបារម្ភអំពីលទ្ធភាពផ្ទុះឡើងនៃសង្គ្រាមរវាងអុីស្រាអែល និងអុីរ៉ង់ ដែលអាចរំខានដល់ការផលិតប្រេង ទោះបីជាសហរដ្ឋអាមេរិកបានព្រមានអុីស្រាអែលមិនឱ្យវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អុីរ៉ង់ក៏ដោយក្តី៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here