ទំហំទឹកប្រាក់ជួញដូរនៅផ្សារហ៊ុនកម្ពុជាមានប្រមាណ៤០០លានដុល្លារក្នុងរយៈពេលជាង១០ឆ្នាំ

ដោយៈ គង់ ម៉ាលីនណា

      ភ្នំពេញៈ ទំហំទីផ្សារមូលធន ក្នុងផ្សារហ៊ុននៅកម្ពុជានៅមានកម្រិត ដោយគិតពីឆ្នាំ២០១២ ដល់បច្ចុប្បន្នមានទំហំទឹកប្រាក់ជួញដូរប្រមាណ៤០០លានដុល្លារអាមេរិកប៉ុណ្ណោះ។

ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកនិយ័តករមូ​ល​​បត្រ និងបញ្ចាំ លោកស៊ូ សុជាតិបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា    រហូតមកទល់ពេលបច្ចុប្បន្ននេះ មានក្រុមហ៊ុនចំនួន២៣បានចូលក្នុងទីផ្សារ ក្នុងនោះក្រុមហ៊ុនចំនួន១២បានបោះផ្សាយលក់សញ្ញាប័ណ្ណ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា “ជាមួយនឹងកំណើននេះ អ្វីយើងចង់បាន គឺឲ្យកើនជាមួយនិរន្តរភាព និងការពារប្រសើរជាងព្យាបាល”។

លោកបានបន្តចង្អុលបង្ហាញ ទៅសមាគមលើកកំពស់ការជួញដូរឧបក​រណ៍និសន្ទន៍ថា ក្រុមហ៊ុនជួញដូរនៅផ្សារហ៊ុន ពិសេសក្រុមហ៊ុនជួញដូរឧបករណ៍និសន្ទន៍ ត្រូវផ្តោតលើការការពារអតិថិជនជាអាទិភាព ត្រូវផ្តោតលើការការពារ ជាជាងព្យាបាល ព្រោះបើចាំឈឺសិន ចាំព្យាបាលវានឹងមានបញ្ហា។

លោកបន្តថា “ដើម្បីឲ្យវិស័យនេះរ៉ឹងមាំ យើងត្រូវធ្វើការដោយវិជ្ជាជីវៈ ដើម្បីអាចដើរទៅមុខដោយរលូន និងមាននិរន្តរភាព”៕

LEAVE A REPLY

Please enter your comment!
Please enter your name here