តម្លៃប្រេងបានកើនឡើងនៅថ្ងៃពុធនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងបានកើនឡើងតិចតួចនៅព្រឹកថ្ងៃពុធនេះ ខណៈក្រុមពាណិជ្ជករបានថ្លឹងថ្លែងរវាងភាពមិនច្បាស់លាស់ជុំវិញជម្លោះនៅតំបន់មជ្ឈិមបូព៌ាធៀបនឹងការបន្តធ្លាក់ចុះនៃតម្រូវការប្រេង បន្ទាប់ពីទិន្នន័យបានបង្ហាញថា ស្តុកប្រេងឆៅរបស់សហរដ្ឋអាមេរិកបានកើនឡើងជិត១១លានបារ៉ែលកាលពីសប្តាហ៍មុន។

តម្លៃប្រេងឆៅ Brent futuresបានកើនឡើង១១សេន ឬ០,១៤%ដល់៧៧,២៩ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0223 GMT ខណៈតម្លៃប្រេងឆៅ West Texas Intermediate futures របស់អាមេរិកបានកើនឡើង៣សេនដល់៧៣,៦០ដុល្លារក្នុងមួយបារ៉ែល។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាស៨៧ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់ចំនួន០,២៥ភាគរយបន្ថែមទៀតក្នុងកិច្ចប្រជុំកំណត់គោលនយោបាយនៅខែវិច្ឆិកាខាងមុខ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានស្ថិតក្នុងសភាពទ្រឹងនៅព្រឹកថ្ងៃពុធនេះ បន្ទាប់ពីបិទការជួញដូរត្រឹម១០២,៥៥ពិន្ទុកាលពីថ្ងៃអង្គារម្សិលមិញ។

LEAVE A REPLY

Please enter your comment!
Please enter your name here