ដោយៈ ម៉ាលីនណា
ភ្នំពេញៈ ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូន ចំនួន១៣ បានចុះជួសជុលថែទាំកំណាត់ផ្លូវជាតិ តាមបណ្ដាខេត្តនានាចំនួន១៣។
សកម្មភាពកាលពីពេលថ្មីៗនេះ ត្រូវបានក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ កែប សៀមរាប ស្ទឹងត្រែង កំពង់ឆ្នាំង កំពង់ស្ពឺ កំពង់ចាម កំពត តាកែវ ត្បូងឃ្មុំ កណ្តាល និងខេត្តស្វាយរៀង បានចុះជួសជុលថែទាំលើផ្លូវជាតិសំខាន់ៗ នៅតាមបណ្ដាខេត្តរបស់ខ្លួន។
សកម្មភាពជួសជុលថែទាំជាប្រចាំនេះ ធ្វើនៅលើកំណាត់ផ្លូវទាំងឡាយណា ដែលបានខូចខាត និងមានជង្ហុកសំបុកមាន់ ដើម្បីសម្រួល ដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ឱ្យកាន់តែមានភាពងាយស្រួល និងការដឹកជញ្ជូនទំនិញឆ្លងកាត់ បានចំណេញពេលវេលា ចំណេញថវិកា ព្រមទាំងបង្កើននូវសោភ័ណភាពតាមដងផ្លូវផងដែរ៕