ធនាគារ ABA ប្រកាសរកបានចំណូល៣៦២.៤៤៧លានរៀលក្នុងត្រីមាសទី៣

ដោយ៖ ម៉ាណេត

ភ្នំពេញ៖ ធនាគារវឌ្ឍនៈអាស៊ី ចំកាត់ (ABA) ទទួលបានចំណូលពីការប្រាក់សរុបចំនួន ៣៦២.៤៤៧ លានរៀល ក្នុងត្រីមាសទី៣ ឆ្នាំ២០២០ដែលកើនឡើង ប្រមាណ ២៧,៦៤% និងប្រាក់ចំណេញចំនួន ១៥៩.៥៦០ លានរៀល ដែលកើនឡើងប្រមាណ ២៥,៤៣% ធៀបនឹងត្រីមាសទី៣ ឆ្នាំ២០១៩។ នេះបើយោងតាមរបាយការណ៍របស់ធនាគារ ABA ដែលបានជូនផ្សារមូលបត្រកម្ពុជាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០។

គិតត្រឹមដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ទ្រព្យសកម្មសរុបមានចំនួន ២៣.១៩៦.៧០១ លានរៀល កើនឡើង ២៩,៥២% និង មូលនិធិភាគទុនិកសរុមមានចំនួន ២.៩៥៣.១៩២លានរៀល កើនឡើង ៤៦% ធៀបនឹងចុងការិយបរិច្ឆេទ ខែធ្នូ ឆ្នាំ២០១៩។

កាលពីឆ្នាំមុន ទ្រព្យសកម្មសរុបរបស់ធនាគារ ABA បានកើនឡើង ៦០% ធៀបនឹងចុងឆ្នាំ ២០១៨ និងស្មើនឹង ៤,៤ ប៊ី ឬពាន់លានដុល្លារ។ ចំណែកផលបត្របញ្ញើបានកើនឡើង ៥៥% ដល់ចំនួន ៣,៤ ប៊ីលានដុល្លារ និងផលបត្រកម្ចី កើនឡើងដល់ ២,៨ ប៊ីលានដុល្លារ ស្មើនឹងកំណើន ៥០% ចាប់តាំងពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Askhat Azhikhanov នាយកប្រតិបត្តិនៃធនាគារ ABA ធ្លាប់មានប្រសាសន៍ថា “ យើងបន្តវិនិយោគជំនាញរបស់យើងទៅលើប្រព័ន្ធអេកូទូលំទូលាយរបស់យើង ហើយអតិថិជនរបស់យើងទទួលបានការចូលប្រើប្រាស់ប្រាក់របស់ពួកគេបានយ៉ាងងាយស្រួលតាមរយៈបណ្តាញសាខាធនាគារ សេវាធនាគារអនឡាញ និងធនាគារស្វ័យសេវាដ៏ទំនើបរបស់យើង”។

លោក បានទៀតថា “នេះជាការរួមចំណែករបស់យើងដល់ការបន្តអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជា”៕

LEAVE A REPLY

Please enter your comment!
Please enter your name here