សមាគមCVEAផ្តល់ព័ត៌មានអំពីអ្នកផ្តល់សេវាកម្មអចលនទ្រព្យគ្មានអាជ្ញាប័ណ្ណជាង៤០០ក្រុមទៅនិយ័តករ

ដោយៈស៊ីវ ម៉េង

       ភ្នំពេញៈ ក្រុមថ្នាក់ដឹកនាំសមាគមអ្នកវាយតម្លៃ និងភ្នាក់ងា រអចលនវត្ថុកម្ពុជា(CVEA) បានផ្តល់ព័ត៌មានអំពីអ្នកផ្តល់សេវាកម្មអចលនវត្ថុ គ្មានអាជ្ញាប័ណ្ណចំនួន៤០០ក្រុម ទៅកាន់និយ័តករអភិវឌ្ឍន៍អចលនទ្រព្យ និងបញ្ចាំ អាចចាត់វិធានការណ៍សមស្របណាមួយ។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកសន សៀប បានមានប្រសាសន៍ឲ្យដឹង កាលពីសប្តាហ៍មុនថា សមាគមបានរកឃើញក្រុមភ្នាក់ងារអចលនវត្ថុ ដែលផ្សព្វផ្សាយសេវាកម្មទាក់ទងការទិញ លក់ ជួលចំនួន៤០០ក្រុម ដោយបានសម្រេចបញ្ជូន ព័ត៌មានពីអ្នកទាំងនោះ ទៅកាន់និយ័តករ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

        លោកបញ្ជាក់ថា “អ្នករកស៊ីគ្មានអាជ្ញាប័ណ្ណទាំងនេះ អាចជាអ្នកមាន និងគ្មានជំនាញ ដែលសមាគមលើកទឹកចិត្តពួកគេឲ្យមកទទួលបានការបណ្តុះបណ្តាលបន្ថែម ដើម្បីពួកគេមានជំនាញ និងសុំច្បាប់ឲ្យបានត្រឹមត្រូវ”។ លោកបន្ថែមថា “បើនិយាយពីវិជ្ជាជីវៈ  ពួកគេត្រូវតែស្ថិតនៅក្រោមក្រុមហ៊ុនណាមួ​យ ដែលមានច្បាប់ ដែលស្ថិតនៅក្រោមអាជ្ញាប័ណ្ណរបស់និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ”។

        លោកសន សៀបបានបន្តថា ការប្រមូលក្រុមទាំងនេះ ធ្វើឡើងតាមរយៈផេក នៃបណ្តាញទំនាក់ទំនងសង្គ​មfacebook របស់ពួកគេ ដែលពួកគេគួរតែគោរពច្បាប់ និងសុំអាជ្ញាប័ណ្ណត្រឹមត្រូវ ដើម្បីជម្រុញទីផ្សារនេះឲ្យកាន់តែប្រសើរ តាមរយៈការប្រើប្រា​ស់ជំនាញត្រឹមត្រូវ ប្រកបដោយក្រមសីលធ៌ម ក្នុងន័យជម្រុញទីផ្សារឲ្យមានភាពប្រសើរឡើង។

        លោកបន្តថា “ក្រុមអ្នកមិនទាន់មានអាជ្ញាប័ណ្ណទាំងនោះ គួរតែគោរពច្បាប់ បង្កើនជំនាញវិជ្ជាជីវៈ គោរពក្រមសីលធ៌ម ជាការរួបរួមគ្នា ហើយពួកគេត្រូវតែ​មានអាជ្ញាប័ណ្ណ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here