នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ តាមការណែនាំពីឯកឧត្តម សួង ហេង រដ្ឋលេខាធិការ និងជាសហប្រធាន គណ:កម្មាធិការគ្រប់គ្រងកិច្ចព្រមព្រៀងសម្បទានផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ក្រុមការងារPMU -E4 ដែលជាលេខាធិការដ្ឋាន ឲ្យគណ:កម្មាធិការ ដឹកនាំដោយ ឯកឧត្តម ស៊ឹង សុគង់ អនុរដ្ឋលេខាធិការ បានរៀបចំកិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្ត ខ្លឹមសារសម្រេចក្នុងកិច្ចប្រជុំរបស់គណ:កម្មាធិការលើកទី៤ នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ។ កិច្ចប្រជុំបានការចូលរួមពីឯកឧត្តម អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន ជាសមាជិក នៃ PMU ដែលជា តំណាងពី អគ្គនាយកដ្ឋានភាពជាដៃគូរវាងរដ្ឋ និងឯកជន និងតំណាងក្រុមហ៊ុន ផ្លូវល្នឿនលឿនផងដែ។ អង្គប្រជុំបានវាយតម្លៃខ្ពស់ចំពោះ ក្រុមការងារ និងក្រុមហ៊ុនដែលបានសហការគ្នារៀបចំ និងដោះស្រាយការងារ ដែលបានសម្រេច និងប្រគល់ជូនពីកិច្ចប្រជុំ គណ:កម្មាធិការលើកទី៤។ អង្គប្រជុំក៍បានរកឃើញថា ការងារមួយចំនូន នឹងត្រូវធ្វើរបាយណ៍ជូន គណកម្មាធិការ ដើម្បីសុំការណែនាំ និងពិនិត្យសម្រច។ អង្គប្រជុំក៏បានជំរុញឲ្យក្រុមហ៊ុន បញ្ចប់ការធ្វើសេចក្តីព្រាងវិសោធនកម្មលើការងារមួយចំនួន ដែលបានឯកភាពគ្មា និងផ្តល់ព័ត៌មានបន្ថែមមួយចំនួនជូនក្រុមការងារដើម្បីពិនិត្យវាយតម្លៃឲ្យបានឆាប់ដើម្បីដាក់ជូនថ្នាក់ដឹកនាំសម្រេច។ អង្គប្រជុំបានជំរុញ ក្រុមហ៊ុនពន្លឿន ការរៀបចំ ស្ពតវីដេអូ ខ្លីអប់រំពីសុវត្ថិភាពនៃការបើកបរ លើផ្លូវល្បឿនលឿនចំនួន ៤ បន្ថែមទៀត ដែលនឹងសម្តែងដោយក្រុមកំប្លែង នាយ ពាក់ មី ដែលនឹងផ្សព្វផ្សាយ នៅមុនភ្ជុំបិណ្ឌ ខាងមុខ ។ លទ្ធផលនៃកិច្ចប្រជុំនឹងរាយការណ៏អង្គប្រជុំលើកទី៥ នៃគណ:កម្មាធិការគ្រប់គ្រងកិច្ចព្រមព្រៀង សម្បទានផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ ២០២៤ ខាងមុខ៕
:: ភ្ជាប់ទំនាក់ទំនងជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន(MPWT)
– Facebook: https://www.facebook.com/mpwt.gov.kh
– Telegram: https://t.me/mpwtnews
– TikTok: https://www.tiktok.com/@mpwt.tiktok
– YouTube: https://www.youtube.com/@mpwt.youtube