លោកជំទាវជា សិរីចូលរួមណែនាំទាក់ទងការជ្រើសរើសជំនាញសិក្សានិងផែនការអាជីពដល់សិស្សវិទ្យាល័យ

លោកជំទាវជា សិរីចូលរួមណែនាំទាក់ទងការជ្រើសរើសជំនាញសិក្សានិងផែនការអាជីពដល់សិស្សវិទ្យាល័យ

ដោយៈ គង់ ម៉ាលីនណា

កំពង់ធំៈ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា អញ្ជើញចូលរួមក្នុងពិធីបើកសិក្ខាសាលាស្តីពី ការរៀបចំផែនការអាជីព និងការជ្រើសរើសជំនាញសិក្សា នៅស្រុកសន្ទុក ខេត្តកំពង់ធំកាលពីចុងសប្តាហ៍មុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សិក្ខាសាលានេះត្រូវបានរៀបចំឡើង សម្រាប់សិស្សានុសិស្សថ្នាក់ទី១២ ដែលនឹងប្រឡងបញ្ចប់ កម្រិតសិក្សាទុតិយភូមិ នាខែតុលា ឆ្នាំ២០២៤ ខាងមុខ ហើយត្រូវបន្តចាប់ជំនាញឯកទេសនៅថ្នាក់ឧត្តមសិក្សា។

លោកជំទាវបណ្ឌិត បានផ្តែផ្តាំឱ្យសិស្សានុសិស្សទាំងអស់ស្វែងយល់អំពីជំនាញ ដែលជាចំណង់ចំណូលចិត្តរបស់ខ្លួន បុគ្គលិកលក្ខណៈ អាជីពនិងមុខរបរដែលសមស្របតាមជំនាញឯកទេស តម្រូវការកម្លាំងតាមជំនាញឯកទេសនោះ ទិន្នន័យនៃប្រាក់បៀរវត្សរ៍ កត្តាជំរុញនិងរាំងស្ទះចំពោះការសម្រេចគោលដៅរបស់ខ្លួនជាដើម ក៏ដូចជា រៀបចំផែនការនិងការសិក្សាឱ្យបានសមស្រប  មុននឹងសម្រេចជ្រើសរើសជំនាញឯកទេសណាមួយ។

តាមរយៈសិក្ខាសាលានេះ សិស្សានុសិស្សទាំងអស់ទទួលបានសៀវភៅ កម្រងសំណួរដែលជាជំនួយ ក្នុងការស្វែងយល់ពីខ្លួនឯង លើកត្តាដែលលោកជំទាវបណ្ឌិត បានលើកឡើងខាងលើ។

លោកជំទាវក៏បានក្រើនរំលឹក និងជំរុញលើកទឹកចិត្តឱ្យក្មួយៗសិស្សានុសិស្ស ខិតខំប្រឹងប្រែង ដើម្បីទទួលជោគជ័យក្នុងការប្រឡងបញ្ចប់កម្រិតសិក្សាថ្នាក់ទុតិយភូមិ ប្រកបដោយជោគជ័យ និងបន្តការសិក្សាថ្នាក់ឧត្តមសិក្សា ដើម្បីក្លាយខ្លួនជាទំពាំងស្នងឬស្សី សំដៅរួមចំណែកអភិវឌ្ឍប្រទេសជាតិ ឱ្យមានការរីកចម្រើនថែមទៀត

LEAVE A REPLY

Please enter your comment!
Please enter your name here