កម្ពុជាបើកដំណើរការគំរោងEU-CAPSAFEជាមួយសហគមន៍អឺរ៉ុប

កម្ពុជាបើកដំណើរការគំរោងEU-CAPSAFEជាមួយសហគមន៍អឺរ៉ុប
ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ  លោកតូច ប៊ុនហួរ អញ្ជើញចូលរួមកម្មវិធីបិទក្នុងពិធីបិទគម្រោង CRAS និងបើកគម្រោង EU-CAPSAFE។
កម្មវិធីនេះបានប្រារពធ្វើនៅព្រឹក ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤។
លោករដ្ឋលេខាធិការ សម្តែងនូវក្តីសោមនស្សរីករាយដែលបានអញ្ជើញ ចូលរួមកម្មវិធីបិទក្នុងពិធីបិទគម្រោង CRAS និងបើកគម្រោង EU-CAPSAFE ហើយលោកបានវាយតម្លៃខ្ពស់ចំពោះ លទ្ធផលអនុវត្តគម្រោង CRAS ដែលបានជួយចែករំលែកចំណេះដឹង និងបច្ចេកទេសដល់កសិករ ពង្រឹងសមត្ថភាពរបស់សហគ្រាសតូច-មធ្យម និងការចាប់យកឱកាសទីផ្សារក្នុងវិស័យកសិកម្ម។
ទន្ទឹមនឹងនេះ លោករដ្ឋលេខាធិការ បានគូសបញ្ជាក់ថាការបង្កើតគម្រោង CAPSAFE មានគោលបំណងបង្កើននិរន្តរភាព ភាពប្រកួតប្រជែង និងបរិយាប័ន្នរបស់ខ្សែច្រវាក់តម្លៃកសិផលម្រេច និងស្វាយចន្ទី ដែលមានតម្លៃខ្ពស់ សម្រាប់ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
នៅចំពោះមុខអង្គពិធី លោកតូច ប៊ុនហូរបានផ្តល់នូវអនុសាសន៍ណែនាំ ដល់បណ្តាដៃគូពាក់ព័ន្ធ ត្រូវគាំទ្រលើកស្ទួយផលិតកម្មកសិកម្ម រកទីផ្សារ និងរក្សាស្ថេរភាពថ្លៃ ព្រមទាំងចូលរួមសហការជំរុញ ការបង្កើតសហគមន៍កសិកម្មទំនើប ដើម្បីដោះស្រាយបញ្ហា ប្រឈមនានារបស់ប្រជាកសិករ និងបន្តសហការចែករំលែកព័ត៏មាន ឱ្យបានគ្រប់ជ្រុងជ្រោយ ជំរុញការអភិវឌ្ឍវិស័យស្វាយចន្ទី និងម្រេចនៅកម្ពុជា៕
ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here