តំបន់សេដ្ឋកិច្ចពិសេសម៉ាឡេស៊ី-សិង្ហបុរីរំពឹងក្លាយជាម៉ាស៊ីនជំរុញសេដ្ឋកិច្ចដូចទីក្រុងស៊ិនជិន

តំបន់សេដ្ឋកិច្ចពិសេសម៉ាឡេស៊ី-សិង្ហបុរីរំពឹងក្លាយជាម៉ាស៊ីនជំរុញសេដ្ឋកិច្ចដូចទីក្រុងស៊ិនជិន

ដោយ: គង់ លាងហួរ

អន្តរជាតិ: ធនាគារខ្នាតយក្សរបស់អាមេរិកJP Morgan រំពឹងថា តំបន់សេដ្ឋកិច្ចពិសេស Johor-Singapore នឹងក្លាយជាម៉ាស៊ីន ជំរុញកំណើនសេដ្ឋកិច្ចរយៈពេលវែង ដូចការអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសស៊ិនជិនរបស់ចិន ក្នុងរយៈពេល៤៥ឆ្នាំកន្លងមក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ធនាគារវិនិយោគអាមេរិក បានលើកឡើងថា ការបង្កើតតំបន់សេដ្ឋកិច្ចពិសេសរវាងរដ្ឋ Johor របស់ប្រទេសម៉ាឡេស៊ី និងប្រទេសសិង្ហបុរី ផ្តល់ឱកាសដល់វិស័យមានកំណើនខ្ពស់ បន្ថែមពីលើការសម្រុកទិញដីធ្លី នៅជិតតំបន់អភិវឌ្ឍន៍។

ធនាគារវិនិយោគអាមេរិក JP Morgan បានបញ្ជាក់បន្ថែមថា តំបន់សេដ្ឋកិច្ចពិសេស តភ្ជាប់រវាងម៉ាឡេស៊ី និងសិង្ហបុរី នឹងផ្តល់បរិយាកាសបទប្បញ្ញត្តិ និងគោលនយោបាយអំណោយផលបន្ថែមទៀត ជាមួយនឹងកិច្ចសហការយ៉ាងសកម្ម។

កន្លងមក ក្រុមមន្ត្រីបានបំពេញ មានដំណើរទស្សនកិច្ចការងារជាច្រើនលើក ទៅកាន់តំបន់សេដ្ឋកិច្ចពិសេសថ្មីនេះ ហើយទីភ្នាក់ងាររដ្ឋាភិបាល បានចូលរួមក្នុងការពិភាក្សា និងវគ្គផ្តល់យោបល់ជាមួយ អ្នកតំណាងវិស័យឯកជន ដោយមានសកម្មភាពតាមដានយ៉ាងសកម្ម។

ធនាគារ JP Morgan បានកត់សម្គាល់ថា ការអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសនេះ មានទិសដៅស្របទៅនឹងទស្សនវិស័យរបស់ខ្លួននៅក្នុងប្រទេសម៉ាឡេស៊ី។

JP Morgan អះអាងថា “ការឆ្លើយតបជាវិជ្ជមានចំពោះគំនិតផ្តួចផ្តើម បង្កើតតំបន់សេដ្ឋកិច្ចពិសេស បានបង្ហាញឱ្យឃើញតាមរយៈការហក់ឡើង នៃតម្លៃភាគហ៊ុនអចលនទ្រព្យ។ ជាក់ស្ដែង សន្ទស្សន៍ KL Property ជារួមបានហក់ឡើងថ្លៃ៦៥% ចាប់តាំងពីខែកក្កដា ឆ្នាំមុន”។

បន្ថែមលើសពីនេះ តម្លៃភាគហ៊ុនរបស់បណ្តាក្រុមហ៊ុននា​នា ដែលមានដីឡូត៍ធំៗនៅរដ្ឋ Johor បានងើបឡើងថ្លៃចន្លោះពី២ដង ទៅ៤ដង៕ ប្រភព: NST Online៕

LEAVE A REPLY

Please enter your comment!
Please enter your name here