ទូតអូស្រ្តាលីចុពះពិនិត្យគម្រោងទាក់ទងនឹងគម្រោង គណនីយភាពសង្គម

ទូតអូស្រ្តាលីចុពះពិនិត្យគម្រោងទាក់ទងនឹងគម្រោង

គណនីយភាពសង្គម

ដោយៈ គង់ ម៉ាលីនណា

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ភ្នំពេញៈ លោកដឺរិក យីប(Derek Yip) ឯកអគ្គរាជទូតប្រទេសអូស្ត្រាលីប្រចាំកម្ពុជា និងលោក មីន កុម្ភៈ អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំគណៈប្រតិភូ ចុះពិនិត្យគម្រោងទាក់ទងនឹងគម្រោងគណនីយភាពសង្គម នៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

លោដឺរិក យីប(Derek Yip) ឯកអគ្គរាជទូតប្រទេសអូស្ត្រាលីប្រចាំកម្ពុជាបានលើកឡើងថា ក្នុងដំណើរទស្សនកិច្ចនៅខេត្តព្រះសីហនុនាពេលនេះ ក្នុងគោលបំណងចង់ដឹងអំពីការអនុវត្តការងារគណនេយ្យភាពសង្គម នៅឃុំកំពេញនិងសហគមន៍ស្រុកស្ទឹងហាវ ដែលជាគម្រោងស្ថានទូត ប្រទេសអូស្ត្រាលីប្រចាំកម្ពុជា ចំពោះការផ្ដល់សេវាការអនុវត្តការងារ គណនេយ្យភាពសង្គមលោកគិតថា យើងយល់ច្បាស់អំពីតម្រូវការរបស់ប្រជាពលរដ្ឋ ក៏ដូចជា តម្រូវការនានានៅការផ្ដល់សេវារបស់អាជ្ញាធរ ផ្ដល់ជូនទៅដល់ប្រជាពលរដ្ឋឱ្យចំទិសដៅ។

លោកបានបន្ថែមថា គម្រោងនេះដំណើរការ ទៅបានដោយមានការសហការល្អ ពីធនាគារពិភពលោកជាមួយអង្គការវើលវីសិន និងជាមួយរាជរដ្ឋាភិបាលកម្ពុជា ហើយនេះគឺជាភាពដៃគូដ៏ល្អ ព្រោះសំឡេងប្រជាពលរដ្ឋ អាចលើកឡើង ដើម្បីឱ្យអ្នកពាក់ព័ន្ធទាំងអស់ បានដឹងហើយជាធម្មតាគោលនយោបាយដែលល្អបំផុត ដែលកើតឡើងពីកង្វល់របស់ប្រជាពលរដ្ឋ ហើយយើងអាចអភិវឌ្ឍន៍ ឆ្លើយតបតាមគោលនយោបាយនេះ។

ចំពោះវិស័យទាំងបីគឺ វិស័យអប់រំ វិស័យសុខាភិបាល និងអាជ្ញាធរឃុំ ដែលដើរតួយ៉ាងសំខាន់ ព្រោះវិស័យទាំងអស់និងផ្ដល់សេវាជូនប្រជាពលរដ្ឋដែលងាយរងគ្រោះបំផុត ដើម្បីពួកគាត់ទទួលបាននូវសេវាប្រកបដោយសមធម៌ និងសមភាព។

លោកឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា បានបញ្ជាក់បន្ថែមថា ការអនុវត្តការងារគណនេយ្យភាពសង្គម ដំណាក់កាលទី២នេះ លេខាធិការដ្ឋាន គ.ជ.អ.ប. បានទទួលការគាំទ្រថវិកាពីរដ្ឋាភិបាលស្វីស អាល្លឺម៉ង់ និងអូស្ត្រាលី តាមរយៈមូលនិធិបរធនបាលកិច្ច (Trust Fund) ដែលគ្រប់គ្រងដោយធនាគារពិភពលោក ដើម្បីអនុវត្តសកម្មភាពគណនេយ្យភាពសង្គមផ្នែកផ្គត់ផ្គង់នៅថ្នាក់ក្រោមជាតិ។

ដើម្បីសិក្សាស្វែងយល់ និងពិនិត្យមើលដំណើរការអនុវត្តសកម្មភាពគណនេយ្យភាពសង្គមទាំងផ្នែកផ្គត់ផ្គង់ និងផ្នែកតម្រូវការនៅមូលដ្ឋានក្នុងឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដោយមានការចុះពិនិត្យមើលពីដំណើរការកិច្ចប្រជុំពិនិត្យវាយតម្លៃការបំពេញការងារ ដោយប្រជាពលរដ្ឋ ជួបប្រជុំជាមួយគណៈកម្មាធិការផែនការសកម្មភាពរួម ស្ដីពីការងារគណនេយ្យភាពសង្គមថ្នាក់ឃុំ និងអ្នកសម្របសម្រួល គណនេយ្យភាពសហគមន៍៕

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here