ផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិក
ត្រូនិកកម្ពុជាត្រៀមដាក់ឆ្លង
ដោយៈ និស្ស័យ
ភ្នំពេញៈ លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មាធិការប្រតិបត្តិដឹកនាំការអនុវត្តផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា។
កិច្ចប្រជុំនេះ មានការចូលរួមពីមន្រ្តីពាក់ព័ន្ឋមកពី១៤ ក្រសួង ស្ថាប័នពាក់ព័ន្ធ។
កិច្ចប្រជុំនាឱកាសនេះ ត្រូវបានរៀបចំឡើងក្រោមគោលបំណងសំខាន់ចំនួន៣ ដូចជា (១) ប្រកាសសមាសភាពក្រុមការងារទាំង៣កម្រិត សម្រាប់អនុវត្តផែនទីបង្ហាញផ្លូវ ការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា រួមមាន គណៈកម្មាធិការប្រតិបត្តិ គណៈកម្មាធិការដោះស្រាយបញ្ហា និងក្រុមការងារពន្លឿនការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិក។
(២) ពិនិត្យវឌ្ឍនភាពនៃការអនុវត្តវិធានការអាទិភាព និងការត្រៀមរៀបចំកិច្ចប្រជុំ ក្រុមប្រឹក្សាផ្តល់យោបល់ សម្រាប់ការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិក និង(៣) ពិនិត្យសេចក្តីព្រាងក្របខណ្ឌតាមដាន និងវាយតម្លៃការអនុវត្តផែនទីបង្ហាញផ្លូវការ អភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា មុននឹងបន្តនីតិវិធីជំហានបន្ទាប់។
អង្គប្រជុំបានពិភាក្សាផ្លាស់ប្តូរមតិយោបល់យ៉ាងផុលផុស និងសម្រេចបាននូវលទ្ធផលជាផ្លែផ្កាគួរឱ្យកត់សម្គាល់ ព្រមទាំងបានឯកភាពជាគោលការណ៍លើសេចក្តីព្រាងក្របខណ្ឌតាមដាន និងវាយតម្លៃការអនុវត្តផែនទីបង្ហាញផ្លូវ ដែលគ្រោងនឹងគោរពដាក់ឆ្លងក្នុងកិច្ចប្រជុំ គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិនិត្យ និងអនុម័តនាពេលឆាប់ៗខាងមុខ៕