មន្រ្តីជាន់ខ្ពស់DCDពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍កូរ៉េពិភាក្សា គំរោងសម្រាប់ឆ្នាំខាងមុខ

មន្រ្តីជាន់ខ្ពស់DCDពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍កូរ៉េពិភាក្សា

គំរោងសម្រាប់ឆ្នាំខាងមុខ

ដោយៈ និស្ស័យ

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងថ្នាក់ដឹក នាំ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសកូរ៉េ(KOICA) បានបើកកិច្ចប្រជុំពិភាក្សាអំពី កិច្ចសហប្រតិបត្តិការសម្រាប់ឆ្នាំ២០២៥ និង២០២៦។

កិច្ចប្រជុំកាលពីថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២៤ ដឹកនាំដោយលោកឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកម្មពិសេស និងជាអនុប្រធានទី២ ក.អ.ក និងទីភ្នាក់ងារ  KOICA ដឹកនាំដោយលោកស្រីChoi Moon Jung ប្រធានទីភ្នាក់ងារ KOICA ប្រចាំកម្ពុជា ។

កិច្ចប្រជុំនេះ មានគោលបំណងពង្រឹងភាពជាដៃគូ និងតម្រឹមកិច្ចខិតខំប្រឹងប្រែង ឆ្ពោះទៅរកការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ។

កិច្ចប្រជុំបានពិភាក្សាគ្នាលើវឌ្ឍនភាព គម្រោងដែលកំពុងដំណើរការ, ផែនការសម្រាប់ឆមាសទីពីរនៃឆ្នាំ២០២៤បេក្ខភាពគម្រោងដែលបានគ្រោងទុកសម្រាប់ឆ្នាំ២០២៥ និងគម្រោ ងសក្តានុពលសម្រាប់ឆ្នាំ២០២៦៕

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here