បញ្ហាប្រព្រឹត្តិកម្មទឹកកខ្វក់នៅខេត្តគោលដៅចំនួន៤នឹងត្រូវចុះសិក្សាលំអិតដោយសមាគមAWA

  • បញ្ហាប្រព្រឹត្តិកម្មទឹកកខ្វក់នៅខេត្តគោលដៅចំនួន៤នឹងត្រូវចុះសិក្សាលំអិតដោយសមាគមAWA

ដោយៈ គង់ ម៉ាលីនណា

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន បានបើកកិច្ចប្រជុំជំនួបសម្តែងការគួរសម និងដំណើរទស្សនកិច្ចសិក្សា របស់ក្រុមការងារសមាគមAWA នឹងចុះធ្វើទស្សនកិច្ចដោយផ្ទាល់ ទៅកាន់ទីតាំងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ នៅតាមបណ្តាខេត្តគោលដៅចំនួន៤

ខេត្តគោលដៅសំខាន់ៗទាំងនោះរួមមាន ខេត្តសៀមរាប កំពង់ធំ ព្រះសីហនុ និងខេត្តកំពត

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំនៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំដោយលោករស់ វណ្ណា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំគណ:ប្រតិភូក្រសួង ទទួលជួបស្វាគមន៍លោកស្រី Nicky Bekker អ្នកដឹកនាំគម្រោង និងជាតំណាងសមាគមទឹកនៃប្រទេសអូស្ត្រាលី(AWA)

សមាគម AWA នឹងចុះធ្វើទស្សនកិច្ចដោយផ្ទាល់ទៅកាន់ទីតាំងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ នៅតាមបណ្តាខេត្តគោលដៅចំនួន៤ខាងលើនេះ។

គោលបំណងកិច្ចប្រជុំនេះធ្វើឡើង ដើម្បីបង្កើនទំនាក់ទំនងភាពជាដៃគូរវាងកម្ពុជា និងអូស្ត្រាលី ការផ្លាស់ប្តូរបទពិសោធន៍ការងាររវាងគ្នាទៅវិញទៅមក ដោយមានការធ្វើបទបង្ហាញរបស់ដៃគូ សមាគម AWA  ប្រតិបត្តិករ Hunter Water និង Trility។ និងបន្តដំណើរទស្សនកិច្ចសិក្សារបស់ក្រុមការងារសមាគម AWA នឹងចុះធ្វើទស្សនកិច្ចដោយផ្ទាល់ទៅកាន់ទីតាំងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ នៅតាមខេត្តបណ្តាខេត្តគោលដៅ

 

LEAVE A REPLY

Please enter your comment!
Please enter your name here