ក្រុមមន្រ្តីបើកកិច្ចប្រជុំថ្នាក់ជាតិសម្រាប់ការអភិវឌ្ឈACSP
ដោយៈ និស្ស័យ
ភ្នំពេញៈ ក្រុមមន្រ្តីបានបើកកិច្ចប្រជុំពិភាក្សា ពិគ្រោះយោបល់ថ្នាក់ជាតិ សម្រាប់ការអភិវឌ្ឍ ASEAN Connectivity Strategic Plan (ACSP) និងពិនិត្យមើលលើការអនុវត្ត Master Plan on ASEAN Connectivity (MPAC) 2025 ជាមួយក្រុមការងារពិគ្រោះយោបល់ Ernst & Young (EY)។
កិច្ចប្រជុំនេះបានធ្វើឡើង កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោកផែង សុវិជ្ជានោ រដ្ឋលេខាធិការ និងជាប្រធានប្តូរវេនស្ថាប័នដឹកនាំ ការអនុវត្តគោលដៅយុទ្ធសាស្ត្រ សម្រាប់ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព (LIB-SI)។ កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីពិនិត្យមើលលើការអនុវត្ត Master Plan on ASEAN Connectivity (MPAC) 2025 ជាមួយក្រុមការងារ Ernst & Young (EY) ដែលត្រូវបានចាត់តាំងដោយ ASEC។
កិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់នេះ រៀបចំឡើងក្នុងគោលបំណង៖ (១) ដើម្បីពិនិត្យឡើងវិញនូវសមិទ្ធផល ការអនុវត្ត និងបញ្ហាប្រឈមនៃផែនការមេ និងជំហានបន្ទាប់ស្តីពីការតភ្ជាប់អាស៊ាន (MPAC) 2025 និងផ្ដល់ធាតុចូល ដើម្បីលើកទិសដៅយុទ្ធសាស្ត្រ សម្រាប់ផែនការយុទ្ធសាស្រ្ត តភ្ជាប់អាស៊ាន (ACSP) 2026-2035។
ជាលទ្ធផលនៃកិច្ចពិភាក្សា ពិគ្រោះយោបល់នេះ អង្គប្រជុំបានពិនិត្យ និងឯកភាព លើបញ្ហាប្រឈមនៃការអនុវត្ត MPAC 2025 ការកែសម្រួលនូវចំណុចមួយចំនួន ដែលត្រូវបញ្ជាក់ក្នុងរបាយការណ៍ លើការពិនិត្យចុងក្រោយនៃការអនុវត្ត MPAC 2025 ដែលនឹងបញ្ចប់នៅពេលដ៏ខ្លីខាងមុខនេះ ព្រមទាំងទទួលបានធាតុចូលជាច្រើន ដើម្បីធានាថា ACSP នឹងដំណោះស្រាយ ប្រកបដោយប្រសិទ្ធភាព នូវនិន្នាការដែលកំពុងរីកចម្រើន ស្របតាមគោលដៅរយៈពេលវែងរបស់អាស៊ាន៕